ក្រុងសៀមរាប៖ នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច មានស្ថានទម្ងន់ទោស(លួចម៉ូតូ) ។
នៅថ្ងៃទី២១ ខែមិថុនា ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២២,៣០នាទី កម្លាំងនគរបាលក្រុងសៀមរាប បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះថា៖ មានជនសង្ស័យ០១នាក់លួចម៉ូតូរបស់ខ្លួន ដែលបានចតទុកនៅខាងមុខផ្ទះ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ ក្រោយពីទទួលបានការរាយការណ៍ កម្លាំងសមត្ថកិច្ចយេីងបានចុះទៅឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ ហន ប៊ុនសុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រោយពីឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលេីពិតប្រាកដមែន តែត្រូវបានជនរងគ្រោះ ជាម្ចាស់ម៉ូតូប្រទះឃេីញ និងរាយការណ៍មកសមត្ថកិច្ច។
-វត្ថុតាង៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥។
ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហន ប៊ុនសុង ភេទប្រុស អាយុ៤១ឆ្នាំ មុខបររមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិស្វាយតាដោក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
កម្លាំងយេីងបានធ្វេីតេស្តស្វែងរកសារធាតុញៀនលេីជនសង្ស័យជាលទ្ធផល អវិជ្ជមាន។
ជនសង្ស័យ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី ។
រីឯវត្ថុតាង បានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕
Tags:
សន្តិសុខសង្គម