ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច(លួចម៉ូតូ ,ទូរស័ព្ទ និងគ្រឿងអលង្ការ)
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច(លួចម៉ូតូ ,ទូរស័ព្ទ និងគ្រឿងអលង្ការ)

ក្រុងសៀមរាប៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុង នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច មានស្ថានទម្ងន់ទោស(លួចម៉ូតូ ,ទូរស័ព្ទ និងគ្រឿងអលង្ការ) ។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២,០០នាទី មានជនរងគ្រោះឈ្មោះ JEAN MOREL ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិបារាំង សញ្ជាតិខ្មែរ មុខរបរទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្រ្តី ស្នាក់នៅផ្ទះជួល ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹងរាយការណ៍ជូនសមត្ថកិច្ចយើងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៧,០០នាទី នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ខ្លួន លួចយកម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឃ្លិច សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1KM 9284 ដែលមានលេខតួ ៨០៨២៨៤៨ ,ទូរសព្ទចំនួន០១គ្រឿង ម៉ាកIPHONE XS MAX ពណ៌ខ្មៅ ចំនួន០១គ្រឿង ,នាឡិកា ម៉ាកKALVIN KLEIN ចំនួន០៥គ្រឿង ,IPAD MINI4 ពណ៌មាស ចំនួន០១គ្រឿង ,អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ចំនួន០១សន្លឹក និងសោរមួយចង្កោម រួចគេចខ្លួនបាត់។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញ ដឹកនាំបញ្ជារផ្ទាល់ដោយ លោកវរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាបាន ទើបនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១,០០នាទី នៅចំណុចបន្ទប់ជួល នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមទាំងវត្ថុតាង (នាឡិកាចំនួន០៣គ្រឿង ,IPAD ចំនួន០១គ្រឿង,ម៉ាកIPHONE XS MAX ពណ៌ខ្មៅ ចំនួន០១គ្រឿង) យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យឈ្មោះ រ៉ុត រ៉ុង បានឆ្លើយសារភាពថា ៖ ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ និងលួចសម្ភារៈខាងលើ ពិតប្រាកដមែន និងបានយកម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាឃ្លិច សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ យកលក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ដោយមានចូលរួមសហការពី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តស្រាវជ្រាវយកម៉ូតូរបស់ជនរងគ្រោះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ -វត្ថុតាងរួមមាន៖ ទូរស័ព្ទ ចំនួន០៤គ្រឿង ,IPAD ចំនួន០១គ្រឿង, នាឡិកា ចំនួន០៣គ្រឿង, ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឃ្លិច ចំនួន០១គ្រឿង និងម៉ូតូជនសង្ស័យធ្វើសកម្មភាពចំនួន០១គ្រឿង ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ +ទី០១ឈ្មោះ រ៉ុត រ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ +ទី០២ឈ្មោះ ម៉ុន វិច្ឆិកា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតរាជធានីភ្នំពេញ និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ រីឯបក្សពួកជនសង្ស័យដែលរត់គេចខ្លួន កំពុងស្រាវជ្រាវបន្ត។ ជនសង្ស័យ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី ៕
Previous Post Next Post