ឯកឧត្តម ប្រាក់ សុខុន ជួបបណ្តាអង្គទូតចំនួន២៧ប្រទេសប្រចាំកម្ពុជា ដើម្បីពន្យល់ពីការវិវត្តបញ្ហាព្រំដែនកម្ពុជា-ថៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ប្រាក់ សុខុន ជួបបណ្តាអង្គទូតចំនួន២៧ប្រទេសប្រចាំកម្ពុជា ដើម្បីពន្យល់ពីការវិវត្តបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្នុងជំនួបជាមួយឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតទាំងអស់ដែលបានអញ្ជើញក្នុងជំនួប ដើម្បីជ្រាបពីការវិវត្តស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងកើតឡើង។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា បើទោះបីខ្លឹមសារជំនួបនៅថ្ងៃនេះមិនដូចសព្វដង ប៉ុន្តែនេះជាពេលវេលាដ៏សំខាន់ក្នុងការពន្យល់ដល់បណ្តាអង្គទូតពីការបញ្ជូនបញ្ហាវិវាទព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក្នុងជំនួបជាមួយបណ្តាអង្គទូតចំនួន២៧ប្រទេសនោះ ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា ជំនួបនៅថ្ងៃនេះ គឺជាការបញ្ជាក់ជូនជាផ្លូវការចំពោះដំណើរការនីតិវិធីការតាមផ្លូវតុលាការទៅកាន់តុលាយុត្តិធម៌អន្តរជាតិ ICJ តាមរយៈតំណាងទូតកម្ពុជា ក្នុងការផ្តល់លិខិតផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ សូមជម្រាបថា នៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ លិខិតផ្លូវការរបស់កម្ពុជាបានដាក់ចូលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ជូននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ជុំវិញចំណាត់ការប្តឹងពីទំនាស់ព្រំដែននៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេស ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការទាំងអស់ បានសម្តែងការគាំទ្រយ៉ាងផុសផុលចំពោះប្រមុខរាជរដ្ឋាភិបាល ដែលប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងមានភាពចាស់ទុំខាងនយោបាយ តាមរយៈការប្រើប្រាស់យន្តការ បច្ចេកទេស និងច្បាប់អន្តរជាតិ ដើម្បីឈានទៅរកដំណោះស្រាយ និងបញ្ចប់វិវាទនៅតំបន់ទាំងនោះ៕
Previous Post Next Post