អំពើឃាតកម្មដ៏រន្ធត់នៅឃុំអូរសោម ខេត្តពោធិ៍សាត់ ជនសង្ស័យបោះ និងបំផ្ទុះគ្រាប់បែក បណ្តាលឱ្យសមត្ថកិច្ច និងប្រជាការពារបាត់បង់ជីវិត សរុប៦នាក់ រួមទាំងជនសង្ស័យ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អំពើឃាតកម្មដ៏រន្ធត់នៅឃុំអូរសោម ខេត្តពោធិ៍សាត់ ជនសង្ស័យបោះ និងបំផ្ទុះគ្រាប់បែក បណ្តាលឱ្យសមត្ថកិច្ច និងប្រជាការពារបាត់បង់ជីវិត សរុប៦នាក់ រួមទាំងជនសង្ស័យ

https://www.cgb-media.com/ 

(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានករណីអំពើឃាតកម្មដ៏រន្ធត់ និងសោកសង្រេងមួយ បានកើតឡើងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងចុះទៅដល់ទីតាំងកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពគំរាមកំហែង និងបានបំផ្ទុះគ្រាប់បែកដាក់កម្លាំងសមត្ថកិច្ច ខណៈពេលកំពុងអន្តរាគមន៍។

ជនរងគ្រោះ និងជនសង្ស័យក្នុងហេតុការណ៍ រួមមាន៖
១-ឈ្មោះ សោម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)
២-ឈ្មោះ ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)
៣-ឈ្មោះ សុខ អាន ប្រជាការពារ (ស្លាប់)
៤-ឈ្មោះ ចិន្ដា ប្រជាការពារ (ស្លាប់)
៥-ឈ្មោះ អែម ដុំ ជនសង្ស័យ (ស្លាប់)
៦-ឈ្មោះ វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)
៧-ឈ្មោះ សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (របួសធ្ងន់ ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ)។

ក្នុងហេតុការណ៍បោះ និងបំផ្ទុះគ្រាប់បែកនេះ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់៕









Previous Post Next Post