អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដំណាំប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារទឹកជំនន់

 https://www.cgb-media.com/

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ។

លោកអភិបាលខេត្ត បានឲ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង បានបង្ហាញថា ដំណាំរបស់ប្រជាកសិករជាង២០០គ្រួសារ ត្រូវបានទឹកជំនន់លិចលង់ ជាពិសេសដំណាំពោត ដែលបណ្តាលឱ្យខូចខាតលើផ្ទៃដីប្រមាណ ជាង៣០០ហិកតា។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម កំពុងចាត់ឱ្យមន្ត្រីជំនាញធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពដំណាំដែលរងការខូចខាតនៅទូទាំងខេត្ត ដើម្បីវាយតម្លៃ និងពិនិត្យលទ្ធភាពស្នើសុំជំនួយជាស្បៀងអាហារ ឬពូជដំណាំ សម្រាប់ជួយសម្រួលដល់ជីវភាព និងការស្តារផលិតកម្មរបស់ប្រជាកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់។

ការចុះពិនិត្យនេះ ក៏ជាផ្នែកមួយនៃការតាមដានស្ថានភាពផលដំណាំ និងស្វែងរកវិធានការសមស្រប ដើម្បីជួយដល់ប្រជាកសិករដែលកំពុងប្រឈមនឹងការខូចខាតផលដំណាំ ដោយសារការជន់លិចពីទឹកទន្លេមេគង្គ៕


Previous Post Next Post