កម្ពុជាក្នុងនាមជា «ប្រទេសកិត្តិយស» នាំយករបាំអប្សរា ទៅសម្តែងនៅបារាំង
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កម្ពុជាក្នុងនាមជា «ប្រទេសកិត្តិយស» នាំយករបាំអប្សរា ទៅសម្តែងនៅបារាំង

https://www.cgb-media.com/ 

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យ នៅប្រទេសបារាំង បាននាំយករបាំអប្សរា ចូលរួមសម្តែងក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦)។ ការសម្តែង គឺបានធ្វើឡើង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។

ដើម្បីជាការរំលឹកដល់ស្នាព្រះហស្ត និងគុណូបការ:ដ៏ធំធេងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមនាមជាស្ថាបនិកមួយព្រះអង្គនៃអង្កការហ្រ្វង់កូហ្វូនី ក្រុមសិល្បៈក៏បានសម្តែងទស្សនីយភាព ព្រៃប្រសិទ្ធ ដែលស្នាដៃព្រះរាជនិពន្ធរបស់ព្រះមរបរដ្ឋកោដ្ឋ សម្តែងក្នុងពិធីនោះផងដែរ។

សូមបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានជ្រើសរើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ២០២៦៕


Previous Post Next Post