មេដឹកនាំកំពូលអ៉ីរ៉ង់ ជំរុញឱ្យរដ្ឋអារ៉ាប់ក្នុងតំបន់ រួបរួមគ្នាប្រឆាំងនឹងសត្រូវពិតបា្រកដ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

មេដឹកនាំកំពូលអ៉ីរ៉ង់ ជំរុញឱ្យរដ្ឋអារ៉ាប់ក្នុងតំបន់ រួបរួមគ្នាប្រឆាំងនឹងសត្រូវពិតបា្រកដ

https://www.cgb-media.com/ 

(Reuters)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei បានជំរុញឱ្យបណ្ដាប្រទេសមូស្លីម (ឬប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន) ជាពិសេសគឺបណ្ដាប្រទេសមូស្លី ក្នុងតំបន់ឈូងសមុទ្រពែក្ស រួបរួមគ្នាប្រឆាំងនឹងអ្វីដែលលោកហៅថាជាសត្រូវពិតប្រាកដរបស់ពួកគេ ហើយថាការបែកបាក់គ្នានៅក្នុងចំណោមមូស្លីមមានតែហុចប្រយោជន៍ឱ្យសត្រូវតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអំពាវនាវឱ្យរបស់លោក Mojtaba Khamenei ត្រូវបានចេញផ្សាយជាសារសរសេរដោយដៃនៅលើគណនីTelegram ឈ្មោះ Islamic Unity Week របស់មេដឹកនាំកំពូលអ៉ីរ៉ង់។ លោកក៏បានអំពាវនាវផងដែរឱ្យមូស្លីមទាំងអស់សាមគ្គីគ្នា ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការពារគ្នាទៅវិញទៅមក។ ថ្វីបើមិនបានបញ្ជាក់ចំៗថាសត្រូវពិតប្រាកដនោះជានរណា តែគេដឹងថាលោកចង់សំដៅលើសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។

គួរបញ្ជាក់ថា លោក Mojtaba Khamenei មិនបានបង្ហាញខ្លួនជាសាធារណៈជាច្រើនខែមកហើយ ក្រោយរងរបួសក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីជាង៦ខែមុន ដែលបានបង្កទៅជាសង្រ្គាម និងបានសម្លាប់ឪពុករបស់លោក គឺអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។

ការអំពាវនាវឱ្យរបស់លោក Mojtaba Khamenei ធ្វើឡើងបន្ថែមពីលើសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ទៅកាន់ប្រជាជនអ៉ីរ៉ង់ ដោយជំរុញឱ្យមានសាមគ្គីភាព និងណែនាំដល់អាជ្ញាធរអ៉ីរ៉ង់ ត្រូវចៀសវាងការធ្វើសេចក្ដីថ្លែងការណ៍ទាំងឡាយមានលក្ខណៈបំបាក់ទឹកចិត្ត និងធ្វើឱ្យជាតិចុះខ្សោយ៕



Previous Post Next Post