លោក នេត្រ ភក្ត្រា ជំរុញដល់អាជ្ញាធរត្រៀមបង្ការ និងការពារអាយុជីវិតពលរដ្ឋ ពិសេសកុមារនៅតំបន់ប្រឈមទឹកជំនន់ក្នុងខេត្តក្រចេះ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោក នេត្រ ភក្ត្រា ជំរុញដល់អាជ្ញាធរត្រៀមបង្ការ និងការពារអាយុជីវិតពលរដ្ឋ ពិសេសកុមារនៅតំបន់ប្រឈមទឹកជំនន់ក្នុងខេត្តក្រចេះ

https://www.cgb-media.com/ 

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរដែនដី និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការត្រៀមលក្ខណៈបង្ការ ទប់ស្កាត់ តាមដានស្ថានភាពទឹកជំនន់ជាប្រចាំ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយផ្តល់អាទិភាពខ្ពស់បំផុតដល់ការការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងជនងាយរងគ្រោះ។

ការជំរុញធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយលោកក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងមិនត្រូវរង់ចាំរហូតដល់ស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរ ទើបចាត់វិធានការនោះឡើយ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញឱ្យអាជ្ញាធរតាមមូលដ្ឋានបន្តតាមដានកម្ពស់ទឹក និងស្ថានភាពតំបន់ប្រឈម ដើម្បីកំណត់ទីតាំងដែលអាចមានហានិភ័យ និងរៀបចំផែនការជម្លៀសប្រជាពលរដ្ឋជាមុន ប្រសិនបើស្ថានភាពទឹកកើនឡើងដល់កម្រិតដែលអាចបង្កគ្រោះថ្នាក់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលមានទឹកជំនន់ កុមារត្រូវទទួលបានការយកចិត្តទុកដាក់ជាពិសេស ព្រោះកុមារងាយប្រឈមនឹងគ្រោះថ្នាក់ពីទឹក និងអាចមិនទាន់យល់ច្បាស់ពីហានិភ័យដែលកំពុងកើតមាន។ ដូច្នេះ អាជ្ញាធរ និងក្រុមគ្រួសារត្រូវបង្កើនការឃ្លាំមើល និងមិនត្រូវអនុញ្ញាតឱ្យកុមារលេង ឬចូលទៅជិតតំបន់ទឹកជំនន់ ច្រាំងទន្លេ ប្រឡាយ និងទីតាំងដែលមានហានិភ័យខ្ពស់ឡើយ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំឱ្យអាជ្ញាធររៀបចំទីតាំងមានសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋឱ្យបានសមស្រប ព្រមទាំងត្រៀមសម្ភារៈចាំបាច់ និងមធ្យោបាយដឹកជញ្ជូន ដើម្បីអាចជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រសិនបើមានការកើនឡើងនៃទឹកជំនន់ ឬកើតមានស្ថានការណ៍បន្ទាន់។ ជាពិសេស អាជ្ញាធរត្រូវយកចិត្តទុកដាក់លើគ្រួសារដែលមានកុមារតូចៗ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ ជនមានពិការភាព និងអ្នកដែលមានការលំបាកក្នុងការធ្វើដំណើរ ដោយត្រូវរៀបចំវិធានការជម្លៀសឱ្យបានមុន និងធានាថាពួកគេទទួលបានការការពារ និងជំនួយសមស្រប។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលរស់នៅតាមដងទន្លេ និងតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន តាមដានព័ត៌មានអំពីស្ថានភាពទឹក និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ ក្នុងករណីមានការណែនាំឱ្យជម្លៀស ប្រជាពលរដ្ឋត្រូវសហការជាមួយអាជ្ញាធរ និងនាំកុមារ ព្រមទាំងសមាជិកគ្រួសារដែលងាយរងគ្រោះ ទៅកាន់ទីតាំងមានសុវត្ថិភាពឱ្យបានឆាប់រហ័ស៕


Previous Post Next Post