ក្រសួងមហាផ្ទៃ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅសប្ដាហ៍ក្រោយ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រសួងមហាផ្ទៃ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅសប្ដាហ៍ក្រោយ

 https://www.cgb-media.com/

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹងរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៧ និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ការរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ មានគោលបំណង ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តការងារ និងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងអាណត្តិទី៥ ជាមួយនឹងការកំណត់ទិសដៅ វិធានការ និងអនុសាសន៍គន្លឹះៗសំដៅគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឱ្យបំពេញតួនាទីកាន់តែមានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព តម្លាភាព និងឆ្លើយតបបានកាន់តែល្អប្រសើរចំពោះ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សន្និបាតនេះមានអ្នកចូលរួមពីតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ៕


Previous Post Next Post