ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំពិនិត្យ និងណែនាំនីតិវិធីប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ តាំងពីព្រលឹម
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំពិនិត្យ និងណែនាំនីតិវិធីប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ តាំងពីព្រលឹម

 https://www.cgb-media.com/

(ភ្នំពេញ)៖ ទាំងព្រឹកព្រលឹម ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញមានវត្តមាន នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីដឹកនាំ ពិនិត្យ និងផ្តល់ការណែនាំផ្ទាល់ដល់អនុគណៈកម្មការមេប្រយោគ អំពីយន្តការ និងនីតិវិធីហ្មត់ចត់នានា ដែលបានកំណត់ ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។

ទន្ទឹមនឹងនេះ ក្នុងដំណាក់កាលដ៏សំខាន់ខកខានមិនបាននេះ បេក្ខជនឆ្នើមទាំង២៦រូប ដែលបានឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ ដោយជោគជ័យ បានធ្វើដំណើរមកដល់មណ្ឌលប្រឡង តាំងពីព្រលឹមមុនម៉ោងកំណត់ ដោយបានរៀបចំខ្លួនយ៉ាងមានសណ្តាប់ធ្នាប់ ព្រមទាំងបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ទាំងស្មារតី ចំណេះដឹង និងទំនុកចិត្តខ្ពស់ ដើម្បីបន្តចូលរួមប្រឡងប្រជែងលើ «វិញ្ញាសាសួរផ្ទាល់មាត់» ដែលចាប់ផ្តើមដំណើរការនៅម៉ោង៨:០០នាទីព្រឹកនេះ៕


Previous Post Next Post