រយៈពេល ៣ឆ្នាំនៃអាណត្តិសម្ដេចធិបតី៖ ក្រសួងការងា រចុះធ្វើអធិការកិច្ចតាមរោងចក្រសហគ្រាស ៣,៦ម៉ឺនលើក ដើម្បីលើកកម្ពស់បរិយាកាសអាជីវកម្ម
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រយៈពេល ៣ឆ្នាំនៃអាណត្តិសម្ដេចធិបតី៖ ក្រសួងការងា រចុះធ្វើអធិការកិច្ចតាមរោងចក្រសហគ្រាស ៣,៦ម៉ឺនលើក ដើម្បីលើកកម្ពស់បរិយាកាសអាជីវកម្ម

 https://www.cgb-media.com/

(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចការងារ តាមរោងចក្រសហគ្រាសសរុបប្រមាណ ៣,៦ម៉ឺនលើក ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ការងារ ការគាំពារសិទ្ធិ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញការកែទម្រង់ប្រព័ន្ធអធិការកិច្ចការងារប្រមាណ ៣,៦ម៉ឺនលើក ក្រសួងបានសង្កេតឃើញលទ្ធផលសំខាន់ៗមួយចំនួនទាក់ទងការអនុលោមតាមច្បាប់កាន់តែល្អប្រសើរ។

លោកបន្តថា ភាគរយនៃរោងចក្រសហគ្រាសដែលអនុវត្តតាមច្បាប់ការងារ និងស្តង់ដាសុវត្ថិភាពការងារ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានការការពារសិទ្ធិ និងផលប្រយោជន៍ពីរបបសន្តិសុខសង្គមស្របតាមច្បាប់។

ការធ្វើអធិការកិច្ច និងការណែនាំអំពីការអនុវត្តច្បាប់ បានចូលរួមកាត់បន្ថយវិវាទការងាររួម និងជំរុញឱ្យមានកិច្ចសហការល្អប្រសើររវាងនិយោជក និងកម្មករនិយោជិត ដោយសារទំនាក់ទំនងវិជ្ជាជីវៈមានលក្ខណៈកាន់តែសុខដុមរមនា។

អ្នកនាំពាក្យក្រសួងការងាររូបនេះបានសង្កត់ធ្ងន់ថា ការកែទម្រង់ប្រព័ន្ធអធិការកិច្ចការងាររបស់ក្រសួង មិនមានគោលដៅផ្តោតសំខាន់តែលើការផាកពិន័យ ឬដាក់សម្ពាធលើរោងចក្រសហគ្រាសនោះទេ ប៉ុន្តែផ្តោតលើការចុះជួយណែនាំ សម្របសម្រួល និងជំរុញឱ្យនិយោជកយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ច និងការអនុវត្តច្បាប់ការងារ។

លោកបានលើកឡើងថា ការធ្វើឱ្យប្រព័ន្ធអធិការកិច្ចមានប្រសិទ្ធភាព និងកាត់បន្ថយបន្ទុកមិនចាំបាច់លើវិស័យឯកជន គឺជាផ្នែកមួយនៃការបង្កើតបរិយាកាសអាជីវកម្មដែលមានភាពអំណោយផល ស្របតាមគោលដៅលើកកម្ពស់ផលិតភាព ការទាក់ទាញការវិនិយោគ និងការរក្សាស្ថិរភាពការងារជូនប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះ ការអនុវត្តច្បាប់ការងារប្រកបដោយប្រសិទ្ធភាព ការការពារសិទ្ធិកម្មករនិយោជិត និងការរក្សាបាននូវទំនាក់ទំនងវិជ្ជាជីវៈល្អរវាងភាគីពាក់ព័ន្ធ ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការរក្សាស្ថិរភាពផលិតកម្ម និងបង្កើតបរិយាកាសអាជីវកម្មប្រកបដោយទំនុកចិត្ត ដែលអាចចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ដូច្នេះក្នុងរយៈពេល ៣ឆ្នាំនៃអាណត្តិថ្មីនេះ ការធ្វើអធិការកិច្ចការងាររបស់ក្រសួងការងារ មិនត្រឹមតែផ្តោតលើការត្រួតពិនិត្យការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែបានបន្តវិវឌ្ឍទៅជាយន្តការជួយណែនាំ និងសម្របសម្រួល ដើម្បីឱ្យទាំងកម្មករនិយោជិត និងនិយោជកទទួលបានផលប្រយោជន៍ពីបរិយាកាសការងារដែលមានសុវត្ថិភាព ស្ថិរភាព និងអនុលោមតាមច្បាប់៕


Previous Post Next Post