ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា និងវិច្ឆិកា ព្រមទាំងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ៥ម៉ឺនរៀល
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា និងវិច្ឆិកា ព្រមទាំងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ៥ម៉ឺនរៀល

 https://www.cgb-media.com/

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល សម្រាប់ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បាន​បញ្ជាក់ឱ្យដឹងថា នៅក្នុងខែតុលា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ។

សេចក្តីជូនដំណឹងនេះ បានឱ្យដឹងទៀតថា សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែតុលា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្ស សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ ជូនដល់មន្ត្រីរាជការរបស់ខ្លួន លើកទី១ ឱ្យបានក្នុងសប្តាហ៍ទី១ និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា។ ដោយឡែកសម្រាប់ការបើកផ្តល់ប្រាក់បៀវត្សខែធ្នូ ឆ្នាំ២០២៦ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕


Previous Post Next Post