គុនខ្មែរលំដាប់កំពូល ធឿន ធារ៉ា និង ពេជ្រ សម្បត្តិ ប្រកួតលើសង្វៀនប៊ូសស្រ្តងតែមួយ!
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

គុនខ្មែរលំដាប់កំពូល ធឿន ធារ៉ា និង ពេជ្រ សម្បត្តិ ប្រកួតលើសង្វៀនប៊ូសស្រ្តងតែមួយ!

https://www.cgb-media.com/ 

(ភ្នំពេញ)៖ ហ្វេនគុនខ្មែរមិនគួររំលង គុនខ្មែរលំដាប់ស្រុកខ្មែរ ធឿន ធារ៉ា និងពេជ្រ សម្បត្តិ ត្រៀមឡើងប្រកួតបញ្ចេញក្បាច់ស្នៀត កម្លាំងថាមពលនៅលើសង្វៀនប៊ូសស្រ្តងតែមួយ។
ទោះបីជាខែនេះ ជារដូវភ្លៀងក៏ដោយ ក៏ប៊ូសស្រ្តង នៅតែបន្តនាំយកនូវព្រឹត្តិការណ៍គុនខ្មែរធំៗ ដែលមានកីឡាករគុនខ្មែរល្អៗជាច្រើន សម្រាប់អ្នកគាំទ្រគុនខ្មែរទស្សនា។

ជាពិសេសរសជាតិប៊ូសស្រ្តងកំប៉ុងថ្មី ឆ្ងាញ់ដិតជ្រៅ បញ្ចូលនូវក្ដីស្រលាញ់ និងក្ដីសង្ឃឹមជូនប្រជាជនខ្មែរ។ ព្រឹត្តិការណ៍ប៊ូសស្រ្តង នឹងប្រព្រឹត្តិទៅ ២ថ្ងៃជាប់គ្នា ថ្ងៃទី១៩ កញ្ញាឆ្នាំ២០២៦ នៅមុខរង្វង់មូលសាលាខេត្តត្បួងឃ្មុំ ដែលមានគូឯក ពេជ្រ សម្បត្តិ និងថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារមាត់ស្ទឹងក្រុងសៀមរាប ដែលមានគូឯក ធឿន ធារ៉ា។

ដូច្នេះហ្វេនគុនខ្មែរ ត្រៀមកម្លាំងជាមួយប៊ូសស្រ្តង គាំទ្រគុនខ្មែរ មិនថាទស្សនាផ្ទាល់ ឬការ Live លើផេកផ្លូវការប៊ូសស្រ្តង។
ប៊ូសស្រ្តង ជួយគុនខ្មែរ ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង!៕

Previous Post Next Post