ក្រសួងការងារនាំយកឱកាសការងារជិត ១ពាន់កន្លែង និងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនយុវតីស្រុកថ្មបាំង ខេត្តកោះកុង
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រសួងការងារនាំយកឱកាសការងារជិត ១ពាន់កន្លែង និងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនយុវតីស្រុកថ្មបាំង ខេត្តកោះកុង

https://www.cgb-media.com/ 

(កោះកុង)៖ លោក ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ និងនាំយកឱកាសការងារជិត ១ពាន់កន្លែង ព្រមទាំងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើន មកកាន់ប្រជាពលរដ្ឋ និងយុវជនយុវតីក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីលើកកម្ពស់ជីវភាព និងរួមចំណែកដល់សេដ្ឋកិច្ចជាតិ។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំឡើងនៅបរិវេណវិទ្យាល័យឫស្សីជ្រុំ ស្រុកថ្មបាំង កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអតីតពលករមកពីប្រទេសថៃជិត ៥០០នាក់។

ក្នុងវេទិកាដែលប្រព្រឹត្តទៅក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” លោក ប៉ាន់ ណូរ៉ា បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ ក្នុងការបង្កើនឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាជន។ លោកបានថ្លែងថា បច្ចុប្បន្ននេះ មានឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស តាមបណ្ដាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលអនុញ្ញាតឱ្យបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។

ការងារក្នុងស្រុកទាំងនេះ មិនត្រឹមតែផ្ដល់ប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗប៉ុណ្ណោះទេ ថែមទាំងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) និងអាចរស់នៅជួបជុំគ្រួសារបានផងដែរ ខុសពីការងារចំណាកស្រុកដែលប្រឈមនឹងហានិភ័យជាច្រើន។

ក្រៅពីឱកាសការងារ លោកអនុរដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ តាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដែលមានគ្រូល្អ បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗ។

ក្រោយពេលបញ្ចប់ការសិក្សា ពួកគេអាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងបាន។ ចំពោះអតីតពលករដែលមានជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យពួកគេទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយបង្កើនប្រាក់ចំណូល។ ក្រសួងក៏បន្តផ្ដល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋជួយបន្តផ្សព្វផ្សាយព័ត៌មានទាំងនេះ និងបានផ្ដល់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។ នេះជាឱកាសដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការកែលម្អជីវភាពរស់នៅ។


Previous Post Next Post