សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ដែលយកដែកដាក់កាត់ទទឹងផ្លូវល្បឿនលឿន បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ដែលយកដែកដាក់កាត់ទទឹងផ្លូវល្បឿនលឿន បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

https://www.cgb-media.com/ 

(កំពង់ស្ពឺ)៖ ​ដោយទទួលបានព័ត៌​មា​នពីការ​ក្រុមប្រចាំ​កា​រលេីផ្លូវល្បឿ​ន​លឿន​ ជាមួយការបញ្ជាដឹកនាំពី​សំណាក់លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ, កម្លាំងអធិការនគរបាលស្រុ​កភ្នំស្រួច សហការជាមួយកម្លាំងប្រចាំការលេីផ្លូវល្បឿន​លឿន​ ស្រាវជ្រាវបន្ទាន់លេីករណី​បុរស​ដែលយកដែកដាក់លេីផ្លូវ​ល្បឿនលឿន​ ចន្លោះគីឡូម៉ែត្រPK​54_​55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ។

លោក​វរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការ​នគរបាលស្រុកភ្នំស្រួច​ បានបញ្ជាក់ថា ​ករណីបុរសសង្ស័យឈ្មោះ​ សេ​ង សុខ អាយុ​៣៤ឆ្នាំ​ រស់​នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួ​ច​ បានធ្វេីសកម្មភាពលួចដែកមូល មានប្រវែង​៦ម៉ែត្រចំនួ​ន​២ដើម នៅក្នុងចំការមួយកន្លែងក្នុងឃុំអូរ​ស្រុកភ្នំស្រួច។ ក្រោយលួចបា​នហើយក៏ដើរឆ្លងកាត់ឡើងទៅលើផ្លូវ​ល្បឿន​លឿន​ (ទិសដៅពីលិចទៅកើត) បានទុកដែក ដាក់ទទឹងកណ្ដាលទ្រូងផ្លូវ ស្របពេលមានរថ​យន្ដបេីក​មកដល់បានគេច និងប៉ះប​ណ្ដាលឲ្យមានការព្រួ​យបារម្ភថាជា​សកម្មភាពស្ទាក់ប្លន់រថយន្ដ​ នៅយប់​ថ្ងៃទី១ ខែតុ​លា ឆ្នាំ២០​២៦។

ក្នុងនោះ បានបណ្ដាលឲ្យរថយន្ដ Prius មួយគ្រឿង ពាក់ផ្លាកលេខសៀមរាប2D-2010 រង​ការខូចខាតផ្នែកខាងមុខ តែមិនប​ណ្ដា​លឲ្យរងរបួសមនុស្សនោះទេ។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងដែកចំនួន២ដេីម​ បញ្ជូនមកអធិ​កា​រដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការបន្ដតាមច្បាប់៕


Previous Post Next Post