ចិនថាខ្លួនអាចប្រើកម្លាំងយកឈ្នះហ្វីលីពីនយ៉ាងងាយក្នុងជម្លោះ ប្រសិនបើចង់
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ចិនថាខ្លួនអាចប្រើកម្លាំងយកឈ្នះហ្វីលីពីនយ៉ាងងាយក្នុងជម្លោះ ប្រសិនបើចង់

https://www.cgb-media.com/ 

(ម៉ានីល)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល បាននិយាយថា ទីក្រុងប៉េកាំងអាចទទួលជ័យជម្នះបានយ៉ាងងាយ ក្នុងការប្រឈមមុខដាក់គ្នា ឬក្នុងជម្លោះជាមួយហ្វីលីពីន ប៉ុន្តែចិននឹងមិនជ្រើសរើសប្រើកម្លាំងនោះឡើយ។ ការលើកឡើងបែបនេះ ត្រូវបានហ្វីលីពីននិយាយថា អាចត្រូវបានបកស្រាយថា ជាការគំរាមកំហែងមួយដោយប្រយោល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦

ប្រទេសចិន និងប្រទេសហ្វីលីពីន មានបញ្ហាវិវាទទឹកដីនឹងគ្នា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈនាវារបស់ភាគីទាំងពីរ បានប្រឈមមុខដាក់គ្នាជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្នុងនោះរួមមានទាំងហេតុការណ៍បុកគ្នា និងបង្កឱ្យមនុស្សរងរបួសទៀតផង។

ឯកអគ្គរដ្ឋទូតចិន លោក Jing Quan បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ដូច្នេះថា «យើងគួរតែមានអារម្មណ៍ថា ពិតជាមានសំណាង ដែលមានប្រទេសជិតខាងដូចជាចិន នៅក្នុងតំបន់នេះ»។ លោកបានបន្តថា «ប្រសិនបើពួកយើងចង់ប្រើកម្លាំង យើងអាចឈ្នះយ៉ាងងាយ។ ប៉ុន្តែយើងមិនជ្រើសរើសប្រើកម្លាំងទេ ហើយយើងស្រឡាញ់សន្តិភាព»។

ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានហៅទីក្រុងប៉េកាំងថាជា អ្នកបង្កបញ្ហាក្នុងតំបន់។ លោក Jing បានបន្ថែមថា ការហៅចិនថា ជាអ្នកបង្កបញ្ហាបែបនេះគឺ មិនសមហេតុផលទាល់តែសោះ។ លោកក៏បានចោទប្រកាន់ទីក្រុងម៉ានីលដែរថា បានធ្វើការយាយីពលករ និងគ្រូបង្រៀនចិន ប៉ុន្តែមិនបានផ្តល់ឧទាហរណ៍ជាក់លាក់ណាមួយទេ។

គួរបញ្ជាក់ថា ក្នុងការឆ្លើយតបកាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសហ្វីលីពីន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «គួរឱ្យសោកស្តាយដែលឯកអគ្គរដ្ឋទូតចិន លោក Jing Quan បានជ្រើសរើសប្រើពាក្យសម្ដីមិនសមរម្យ នៅថ្ងៃនេះ ដែលហាក់បង្កប់នូវអត្ថន័យ នៃការគំរាមកំហែងដោយប្រយោលអំពីការប្រើប្រាស់កម្លាំង»៕



Previous Post Next Post