សមាគមភស្តុភារកម្មកម្ពុជា បន្តចូលរួមបរិច្ចាគឈាម​ដល់​មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែក​សង្គ្រោះជីវិត និងលើកកម្ពស់សកម្មភាពមនុស្សធម៌
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សមាគមភស្តុភារកម្មកម្ពុជា បន្តចូលរួមបរិច្ចាគឈាម​ដល់​មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែក​សង្គ្រោះជីវិត និងលើកកម្ពស់សកម្មភាពមនុស្សធម៌

https://www.cgb-media.com/ 

(ភ្នំពេញ)៖ សមាគមភស្តុភារកម្មកម្ពុជា (CLA) បានបន្តបង្ហាញ​ពីស្មារតីសប្បុរសធម៌ និងការទទួលខុសត្រូវសង្គមខ្ពស់ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការបរិច្ចាគឈាម ដើម្បីរួមចំណែកសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលកំពុងត្រូវការឈាមជាចាំបាច់។ សកម្មភាពដ៏ថ្លៃថ្លានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការគាំទ្រវិស័យសុខាភិបាល និងលើកកម្ពស់សុខុមាលភាពសង្គម។

ការចូលរួមបរិច្ចាគឈាមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សមាគមភស្តុភារកម្មកម្ពុជា ក្នុងការអនុវត្តសកម្មភាពមនុស្សធម៌។ កន្លងមកសមាគមតែងតែបានចូលរួមឧបត្ថម្ភថវិកា និងគាំទ្រយុទ្ធនាការសប្បុរសធម៌ជាច្រើនរបស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះសង្គមជាតិ។ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនត្រឹមតែជួយបំពេញតម្រូវការឈាមនៅតាមមន្ទីរពេទ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ក្តីសង្ឃឹមថ្មីដល់អ្នកជំងឺដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។

ពិធីបរិច្ចាគឈាមរបស់សមាគមភស្តុភារកម្មកម្ពុជានេះ បានធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោកស្រីវេជ្ជបណ្ឌិត ហេង​ សុខចំរេីន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) រួមទាំងមានការចូលរួមសមាជិកសមាគម និងសប្បុរសជណជាច្រើនទៀត។

នាឱកាសនោះលោកស្រីវេជ្ជបណ្ឌិត ហេង​ សុខចំរេីន បានបញ្ជាក់ឱ្យដឹងថា​ ការផ្តល់ឈាមគឺជាគុណតម្លៃដ៏ធំធេង ហើយការបរិច្ចាគឈាមជួយឱ្យរាងកាយយើងមានសុខភាពល្អ និងរឹងមាំ ជួយសម្រួលចរន្តឈាមក្នុងខ្លួនឱ្យបានស្រាល ជួយឱ្យយើងមានអាយុវែង និងជួយសល់សុខភាពខួរក្បាល ថ្លើម សួត បានល្អប្រពៃ ជួយកាត់បន្ថយទម្ងន់ បញ្ចុះជាតិខ្លាញ់ក្នុងខ្លួន និងការពារពីជំងឺមហារីក ​រួមទាំងជួយឱ្យជាតិដែកនៅក្នុងខ្លួនយើងថយចុះ ជាពិសេសនោះជួយកាត់បន្ថយហានិភ័យនៃការលើសសម្ពាធឈាម និងការដាច់សរសៃឈាមមនៅក្នុងខួរក្បាលផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ហេង​ សុខចំរេីន​ បានបញ្ជាក់ដែរថា​ ការចូលរួមបរិច្ចាគឈាម គឺជាសកម្មភាពមួយដែលល្អបំផុត ដែលជាអំណោយជីវិតសម្រាប់អ្នកត្រូវការឈាមសង្គ្រោះបន្ទាន់ផងដែរ, ការបរិច្ចាគឈាមផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងសម្រាប់អ្នកបរិច្ចាគផ្ទាល់ និងសង្គមជាតិទាំងមូល។

លោកស្រីវេជ្ជបណ្ឌិត​ ក៏បានបន្តអំពាវនាវដល់ ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល សប្បុរសជនតាមបណ្តាក្រុមហ៊ុនឯកជន រួមគ្នាបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ តាមរយៈការចូលរួមបង្កើតកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកសង្គ្រោះជីវិត និងជួយដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ នៅតាមបណ្តាមន្ទីរពេទ្យនានាផងដែរ។

លោកឧកញ៉ា ហាក់ លាងហ៊​ បានបញ្ជាក់ដែរថា នេះជាលើកទី២ ដែលសមាគមភស្តុភារកម្មកម្ពុជា បានដឹកនាំសមាជិតចូលរួមសកម្មភាពសបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងបុព្វហេតុជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមសង្គ្រោះបន្ទាន់។ ការផ្តួចផ្តើមកម្មវិធីនេះឡើងក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ ក្នុងការស្ម័គ្រចិត្តចូលរួមរបរិច្ចាគឈាមជូនមជ្ឈមណ្ឌលនេះ ដើម្បីយកទៅប្រើប្រាស់ និងសង្គ្រោះជីវិត ក៏ដូចជាជួយអ្នកជំងឺដែលត្រូវការឈាមផងដែរ។ សមាគមភស្តុភារកម្មកម្ពុជា តែងតែចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងការងារសប្បុរសធម៌នានា។

លោកឧកញ៉ាបានបន្តថា ការផ្តល់ឈាមនេះគឺសង្គ្រោះជីវិត បើសិនជាមិនមានឈាម យើងឃើញហើយថា គឺពិបាកសម្រាប់អ្នកជំងឺ ពិសេសអ្នកជំងឺធ្ងន់ៗ។ មនុស្សយើងបើសិនជាអត់អាហារ អត់ទឹក គឺយើងអាចរស់បានរយៈពេលយូរ ប៉ុន្តែអត់ឈាមគឺយើងមិនអាចរស់បានយូរទេ ដូច្នេះការផ្តល់ឈាមនេះ យើងបង្ហាញនូវស្មារតីរួមគ្នា យើងស្រឡាញ់គ្នាក្នុងនាមជាខ្មែរទាំងមូល ដើម្បីបង្ហាញអំពីគោលដៅរួមមួយរបស់សមាគមពាណិជ្ជកម្មកម្ពុជាយើងទាំងអស់។

លោកឧកញ៉ា បានថ្លែងអំណរគុណដល់សមាជិកដែលបានចូលរួមគាំទ្រ ក៏ដូចជាចូលរួមបរិច្ចាគឈាមជាមួយមជ្ឈមណ្ឌល។ សម្រាប់កម្មវិធីនេះបានដំណើរការទៅដោយរលូន និងពោរពេញដោយស្នាមញញឹមគ្រប់ៗគ្នា។ ការរួមកម្លាំងគ្នារវាងថ្នាក់ដឹកនាំ និងសមាជិកជិត ១០០នាក់ ក្នុងការបរិច្ចាគឈាមជូនមជ្ឈមណ្ឌលនាពេលនេះ គឺជាកាយវិការដ៏មានតម្លៃក្នុងការចូលរួមចំណែកសង្គ្រោះជីវិតអ្នកជំងឺ និងជួយដោះស្រាយបញ្ហាខាតឈាមក្នុងប្រព័ន្ធសុខាភិបាលជាតិ៕


Previous Post Next Post