ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តគ័នស៊ូ គ្រោងចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តគ័នស៊ូ គ្រោងចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ

https://www.cgb-media.com/  

(ចិន)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមព្រឹត្តិការណ៍ទេសចរណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុងហ័ង ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ លោក ហួត ហាក់ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Wu Xiaojun លេខាធិការបក្សខេត្តគ័នស៊ូ និងសហការីជាន់ខ្ពស់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងខេត្តគ័នស៊ូ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងជាក់ស្តែង តាមរយៈការស្នើសុំគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំនៃភាគីទាំងពីរ ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តគ័នស៊ូ ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពសហការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពសកម្ម។

រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តគ័នស៊ូ ដែលតែងតែផ្តល់ការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងវិស័យទេសចរណ៍ជាមួយកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល»៕


Previous Post Next Post