ក្រសួងការងារ បន្តចុះផ្សព្វផ្សាយឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់អតីតពលករនៅស្រុកកូនមុំ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រសួងការងារ បន្តចុះផ្សព្វផ្សាយឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់អតីតពលករនៅស្រុកកូនមុំ

https://www.cgb-media.com/  

(រតនគិរី)៖ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយអំពីឱកាសការងារក្នុងស្រុកជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ផ្តល់ជូនបងប្អូនអតីតពលករដែលធ្លាប់ធ្វើការនៅថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើប្រមាណជាង៥០០នាក់ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកកូនមុំ ខេត្តរតនគិរី។

លោក ទេព ណាវី រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើទៅដល់យុវជនដែលត្រូវការស្វែងរកការងារធ្វើគប្បីចេះពិនិត្យមើលលើលក្ខខណ្ឌការងារល្អ ការផ្ដល់របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ការងារក្នុងស្រុកក៏ផ្តល់នូវអត្ថប្រយោជន៍ពី ប.ស.ស. រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់អាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។ ក៏ប៉ុន្តែប្រសិនបើចង់ទៅធ្វើការនៅក្រៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ ក៏សូមជ្រើសរើសក្រុមហ៊ុនស្របច្បាប់ ដើម្បីទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ពេញលេញ។

លោកបានបន្តថា មានការងារធ្វើតែមួយមុខ ក៏មិនទាន់គ្រប់គ្រាន់ដែរ គឺទាល់តែយុវជនយើងរៀនជំនាញបន្ថែម ដើម្បីឱ្យការប្រកបការងារកាន់តែល្អប្រសើរជាងមុន។ ដូច្នេះចំពោះបងប្អូនដែលចង់រៀនជំនាញវិជ្ជាជីវៈអាចចុះឈ្មោះចូលរៀនជាមួយកម្មវិធី TVET 1.5M ដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ដើម្បីកសាងជំនាញពិតប្រាកដ និងប្រើប្រាស់ជាទុនសម្រាប់ជំរុញជីវភាពគ្រួសារឱ្យកាន់តែរីកលូតលាស់ទៅមុខ។

លោកក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋជួយផ្សព្វផ្សាយបន្តពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ដើម្បីជួយគ្នាឱ្យទទួលបានការងារធ្វើ មានប្រាក់ចំណូលសមរម្យ។ ប្រសិនបើបងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកានេះមានចម្ងល់ចង់សាកសួរព័ត៌មានបន្ថែម គឺអាចទាក់ទងមកលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស. ផងដែរ។

សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, ធនាគារ ABA (ខេត្តរតនគិរី), រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, និង ធនាគារ វីង (ខេមបូឌា) ម.ក ដែលមានតម្រូវការការងារសរុបជាង២ពាន់កន្លែង៕


Previous Post Next Post