ស្ត្រីអាជីវករផ្សាររាត្រី៦០ម៉ែត្រ ចោរឆក់កាបូប អស់សម្ភារៈជាច្រើន ត្រង់ចំណុចផ្លូវសាលាបឋមសិក្សាធ្លកអណ្ដូង ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ស្ត្រីអាជីវករផ្សាររាត្រី៦០ម៉ែត្រ ចោរឆក់កាបូប អស់សម្ភារៈជាច្រើន ត្រង់ចំណុចផ្លូវសាលាបឋមសិក្សាធ្លកអណ្ដូង ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប

ខេត្តសៀមរាប ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ត្រីអាជីវករផ្សាររាត្រី៦០ម៉ែត្រ ត្រូវបានចោរឆក់កាបូប បាត់អស់សម្ភារៈជាច្រើន ខណៈកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ ទៅដល់ត្រង់ចំណុចផ្លូវសាលាបឋមសិក្សាធ្លកអណ្ដូង ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះដែលទទួលរងនូវការឆកនេះមាន ឈ្មោះ ហូ សុនី ភេទ ស្រី អាយុ ៥២ ឆ្នាំ រស់នៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងទៀតថា បាត់បង់សម្ភារៈខ្សែដៃមាសចំនួន០៥ ជី ១ ខ្សែ ខ្សែក មាស ១ដំឡឹង ១ខ្សែ កងដៃផ្លាកទីន ចំនួន២ជី ចំនួន១ខ្សែ ប្រាក់ដុល្លាចំនួន ៣០០$ ៕
Previous Post Next Post