អ្នកនាំពាក្យសម្តេចតេជោ ចំអកទៅអ្នកនាំពាក្យក្រសួងការបទេសថៃថា ពិតជាមិនចេះខ្មាស់មែន!
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អ្នកនាំពាក្យសម្តេចតេជោ ចំអកទៅអ្នកនាំពាក្យក្រសួងការបទេសថៃថា ពិតជាមិនចេះខ្មាស់មែន!

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ នៅយប់ថ្ងៃទី១៦ មិថុនានេះចំអកទៅអ្នកនាំពាក្យក្រសួងការបទេសថៃថា ពិតជាមិនចេះខ្មាស់មែន។ លោកបានលើកឡើងថា ពិតជាមិនចេះខ្មាស់មែន! នៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈេី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វេីអុីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តេីនេះជាចរិតអ្នកជិតខាងល្អមែនទេ? ចេះបេីកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហេីយចង់ឲ្យគេចរចា ខ្លាចអន់ ហេីយចង់លេងការទូតខ្សែលេីគេទៀត។ លោកបានថ្លែងថា «ខ្ញុំសូមបញ្ជាក់ជំហររបស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា បិទខ្លួនឯង ត្រូវបេីកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លេីង លេីសម្តងហេីយ នៅមិនចេះប្រយ័ត្នសម្តី»៕
Previous Post Next Post