តារាសម្តែងនាង មាន សូនីតា បានចាត់ទុកទង្វើពីតារាប្រុសថៃមួយរូប ដែលបានបង្ហោះសំណេរលើបណ្តាញសង្គម ក្នុងន័យមើលងាយមកលើប្រទេសកម្ពុជា គឺជារឿង…..
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

តារាសម្តែងនាង មាន សូនីតា បានចាត់ទុកទង្វើពីតារាប្រុសថៃមួយរូប ដែលបានបង្ហោះសំណេរលើបណ្តាញសង្គម ក្នុងន័យមើលងាយមកលើប្រទេសកម្ពុជា គឺជារឿង…..

តារាសម្តែងនាង មាន សូនីតា បានចាត់ទុកទង្វើពីតារាប្រុសថៃមួយរូបដែលបានបង្ហោះសំណេរលើបណ្តាញសង្គម ក្នុងន័យមើលងា.យមកលើប្រទេសកម្ពុជា គឺជារឿងអត់ប្រយោជន៍ ព្រោះនេះជាការបញ្ជេះកំហឹ.ងជាតិសាសន៍អោយស្អប់គ្នាប៉ុណ្ណោះ ។ តារាស្រីរូបនេះបញ្ជាក់ថា អ្នកសិល្បៈដែលជ្រុលនិយមបែបនេះ ទំនងជាទទួលការសិក្សាមិនបានពេញលេញឡើយដែលយើងមិនគួរយកចិត្តទុកដាក់មនុស្សធន់នេះនោះទេ ។ តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គម នៅ សូនីតា បានលើកឡើងថា រឿងជាតិ ជារឿងយើងទាំងអស់គ្នា! ជាដំបូង ខ្ញុំសូមជូនពរបងប្អូនពលករខ្មែរដែលត្រឡប់មកកម្ពុជាវិញធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុខសុវត្ថិភាព មិនតែប៉ុណ្ណោះ គ្រប់យ៉ាងរាជរដ្ឋាភិបាលយើងលោកយកចិត្តទុកដាក់ និងបានរៀបចំជូនបងប្អូនរួចជាស្រេចទាំងមធ្យោបាយធ្វើដំណើរ និងឱកាសការងារ ។ នាងបញ្ជាក់ថា ដោយឡែក រឿងតួថៃដែលមិនល្បី តែតោងចង់បានល្បីតាមរយៈស្ថានការណ៍ ជារឿងដែលគ្មានប្រយោជន៍បំផុតព្រោះនេះជាការបញ្ឆេះកំហឹ.ងជាតិសាសន៍ឱ្យកាន់តែខឹងស្អប់គ្នាកាន់តែខ្លាំង ។ តែនេះយើងពិបាកហាមដែរ ព្រោះសារជាតិជាឈ្លើ.ង គឺឈឺចាប់ពេលគេបេះចេញពីសាច់លែងឱ្យជញ្ជក់ឈា.ម ហើយត្រូវគេញិចចោលទៀត អ្នកសិល្បៈជ្រុលនិយមបែបហ្នឹង មិនប្រាកដថា ទទួលបានការសិក្សាពេញលេញទេ យើងក៏មិនគួរឈឺក្បាលហាលថ្ងៃ នឹងមនុស្សធន់ហ្នឹងពេកដែរ ។ ទោះជាយ៉ាងណា នាងខ្ញុំ សូមដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងៗទាហានជួរមុខដែលលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការថែរក្សាឱ្យបាននូវបូរណភាពទឹកដី និងប្រាសាទគ្រប់ប្រាង្គនៃព្រះរាជាណាចក្រកម្ពុជា ។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនខ្មែរទាំងអស់រក្សាចិត្តឱ្យត្រជាក់ នឹងនរ ទុកចិត្ត និងជឿជាក់លើថ្នាក់ដឹកនាំដែលជាប្រមុខរាជរដ្ឋាភិបាលរបស់យើង មិនតែប៉ុណ្ណោះ យើងរួមគ្នា បន្តសហការគ្នា សាមគ្គីគ្នា ក្នុងការគាំទ្រទៅដល់បងៗទាហានជួរមុខបន្តទៀតមិនថា ជា ថវិកាក្ដី ឬសម្ភារៈប្រើប្រាស់ចាំបាច់ក្ដី ។ នាងខ្ញុំមាន សូនីតា ពិតជាមានមោទនភាពក្នុងនាមជាកូនខ្មែរ ពេលមានរឿងទើបដឹងថា ខ្មែរក្រោកហើយ ប្រទេសយើងខ្លាំង ព្រោះប្រជាជនយើងខ្លាំង ៕
Previous Post Next Post