អ៊ីតាលី អាល្លឺម៉ង់ កាណាដា អ៊ីរ៉ង់ អាមេរិក និងប៉ូឡូញ បានបញ្ចប់ការប្រកួតក្នុងពូលនីមួយៗនៃជុំទី១សុទ្ធតែយកឈ្នះគូប្រកួតរៀងៗខ្លួនកាលពីម្សិលមិញ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អ៊ីតាលី អាល្លឺម៉ង់ កាណាដា អ៊ីរ៉ង់ អាមេរិក និងប៉ូឡូញ បានបញ្ចប់ការប្រកួតក្នុងពូលនីមួយៗនៃជុំទី១សុទ្ធតែយកឈ្នះគូប្រកួតរៀងៗខ្លួនកាលពីម្សិលមិញ

ពេលនេះបាល់ទះបុរសលីគជម្រើសជាតិពានរង្វាន់អន្តរជាតិ ២០២៥ (Men’s Volleyball Nation League) បានបញ្ចប់ជុំទី១ហើយ ក្រោយដំណើរការប្រកួតតាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាញប៉ូឡូញបញ្ចប់ការប្រកួតចាញ់តែពីរសិតទេ ក្នុងជ័យជំនះបួនប្រកួតហើយឈរនៅលំដាប់កំពូលតារាងចំណាត់ថ្នាក់បណ្ដោះអាសន្នមាន១២ពិន្ទុពេញ ជប៉ុន និងប្រេស៊ីលឈរនៅលេខ២ និងលេខ៣រៀងគ្នាមាន៩ពិន្ទុដូចគ្នា អ៊ីតាលី និងស្លូវេនីមាន៨ពិន្ទុដូចគ្នា កាណាដា និងអ៊ុយក្រែនមាន៧ពិន្ទុដូចគ្នា ចិនមាន៦ពិន្ទុ ឯបារាំង ប៊ុលហ្ការី អាមេរិក អាហ្សង់ទីន អាល្លឺម៉ង់ អ៊ីរ៉ង់ គុយបា តួកគី ហូឡង់ និងស៊ែប ឈរនៅចំណាត់ថ្នាក់លេខ៩ ដល់ លេខ១៨រៀងគ្នា។ ការប្រកួតជុំទី២ រឺសប្ដាហ៍ទី២ នឹងដំណើរការពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕
Previous Post Next Post