ប្រទេសថៃ បើកទទួលយកភាពចម្រុះ ស្វាគមន៍ពលករបរទេស និងផ្តល់ការថែទាំសុខុមាលភាពដល់ពលករ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ប្រទេសថៃ បើកទទួលយកភាពចម្រុះ ស្វាគមន៍ពលករបរទេស និងផ្តល់ការថែទាំសុខុមាលភាពដល់ពលករ

ទីក្រុងបាងកក ៖ ប្រទេសថៃបើកទទួលយកភាពចម្រុះ ស្វាគមន៍ពលករបរទេស និងផ្តល់ការថែទាំសុខុមាលភាពដល់ពលករដែលបានចូលមកធ្វើការដោយស្របច្បាប់តាមសិទ្ធិ និងប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្សជាដរាប។ រដ្ឋាភិបាលថៃ មិនដែលមានគំនិតរុញច្រានពលករបរទេសនៃប្រទេសណាមួយចេញពីប្រទេសថៃឡើយ ប៉ុន្តែប្រសិនបើមានប្រទេសណាមួយចេញវិធានការហៅពលករខ្លួនត្រឡប់ទៅផ្ទះវិញ ហើយមានការងាររង់ចាំនោះ គឺជាសិទ្ធិសេរីភាពដែលពលករម្នាក់ៗអាចសម្រេចចិត្តបាន ហើយស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាលនៃប្រទេសនោះ។ ខ្ញុំសូមប្តេជ្ញាថានឹងមិនយកបញ្ហាទំនាក់ទំនងអន្តរជាតិមកធ្វើជាប្រធានបទនយោបាយឡើយ ហើយសូមអំពាវនាវថា រាល់វិធានការអន្តរជាតិណាមួយដែលកើតឡើង ត្រូវតែប្រកាន់ខ្ជាប់នូវផលប្រយោជន៍របស់ប្រទេសជាតិ និងបងប្អូនប្រជាពលរដ្ឋ លើសពីផលប្រយោជន៍នយោបាយផ្ទៃក្នុងរបស់ខ្លួន ដោយមិនបង្កផលប៉ះពាល់ដល់ស្ថានភាព។ នេះបើយោងតាម ការបង្ហោះរបស់នាយករដ្ឋមន្ត្រីថៃផុសក្នុងផេកផ្ទាល់ខ្លួនប្រមាណ ២០ម៉ោងមុននេះ ៕
Previous Post Next Post