ពេលនេះបាល់ទះបុរសលីគជម្រើសជាតិពានរង្វាន់អន្តរជាតិ ២០២៥ (Men’s Volleyball Nation League) បានបញ្ចប់ជុំទី១ហើយ ក្រោយដំណើរការប្រកួតតាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាញប៉ូឡូញបញ្ចប់ការប្រកួតចាញ់តែពីរសិតទេ ក្នុងជ័យជំនះបួនប្រកួតហើយឈរនៅលំដាប់កំពូលតារាងចំណាត់ថ្នាក់បណ្ដោះអាសន្នមាន១២ពិន្ទុពេញ ជប៉ុន និងប្រេស៊ីលឈរនៅលេខ២ និងលេខ៣រៀងគ្នាមាន៩ពិន្ទុដូចគ្នា អ៊ីតាលី និងស្លូវេនីមាន៨ពិន្ទុដូចគ្នា កាណាដា និងអ៊ុយក្រែនមាន៧ពិន្ទុដូចគ្នា ចិនមាន៦ពិន្ទុ ឯបារាំង ប៊ុលហ្ការី អាមេរិក អាហ្សង់ទីន អាល្លឺម៉ង់ អ៊ីរ៉ង់ គុយបា តួកគី ហូឡង់ និងស៊ែប ឈរនៅចំណាត់ថ្នាក់លេខ៩ ដល់ លេខ១៨រៀងគ្នា។
ការប្រកួតជុំទី២ រឺសប្ដាហ៍ទី២ នឹងដំណើរការពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕
Tags:
ព័ត៌មានកីឡា