សម្តេចតេជោ ណែនាំឲ្យបងប្អូនដែលបានភ្ជាប់ Channel Telegram សមាគមអតីតយុទ្ធជនរួចហើយគួរប្រាប់អ្នកដទៃឲ្យភ្ជាប់ឆាណែលនេះបន្ថែមទៀត ដើម្បីទទួលបានព័ត៌មាន
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចតេជោ ណែនាំឲ្យបងប្អូនដែលបានភ្ជាប់ Channel Telegram សមាគមអតីតយុទ្ធជនរួចហើយគួរប្រាប់អ្នកដទៃឲ្យភ្ជាប់ឆាណែលនេះបន្ថែមទៀត ដើម្បីទទួលបានព័ត៌មាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានណែនាំដល់បងប្អូននៃក្រុម ឆាណែលតេលេក្រាមសមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ជួយប្រាប់ដល់ជនស៊ីវិល ឬជាសាច់ញាតិ ឲ្យចុចចូលគ្រុបឆាណែលតេលេក្រាមសមាគមអតីតយុទ្ធជនឲ្យកាន់តែច្រើន ដើម្បីឈ្វេងយល់អំពីព័ត៌មានអតីតយុទ្ធជន ឬនិវត្តជនកម្ពុជាបន្ថែមទៀត។ តាមរយៈសារសំឡេង ដែលផ្សាយក្នុងឆាណែលតេលេក្រាមសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីងាយស្រួលទទួលបានព័ត៌មាន ស្តីពីអតីតយុទ្ធជនបងប្អូនជាសមាជិកក្នុងគ្រុបទាំងអស់គប្បីជួយណែនាំ និងប្រាប់បន្តដល់អ្នកផ្សេងៗទៀតឲ្យចុចចូលនៅក្នុងឆាណែលនេះ ខណៈនាពេលខាងមុខនេះរាជរដ្ឋាភិបាលនឹងបញ្ចូលនិវត្តជនមកបន្ថែមទៀត ដូច្នេះសូមឲ្យបងប្អូន ដែលបានភ្ជាប់ឆាណែលនេះហើយនោះគួរប្រាប់ដល់អ្នកដទៃទៀត ដើម្បីឲ្យពួកគាត់បានភ្ជាប់ជាមួយឆា ណែលតេលេក្រាមនេះ៕
أحدث أقدم