មន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០៧រូប អញ្ជើញទស្សនកិច្ច សកលវិទ្យាល័យបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយ នៃខេត្តហ៊ូណាន (Hunan Mass Media Vocational Training and Technical College) នៅទីក្រុងឆាងសា ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
សូមរំលឹកថា មន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០៧រូប បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយថ្មី ក្រោមគំនិតផ្តួចផ្តើមអរិយធម៌សកល ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំដោយមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងវិជ្ជាជីវៈ ក្រោមការឧបត្ថម្ភរបស់ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានសិក្ខាកាមចូលរួមចំនួន ៣២រូប និងមកពីប្រទេសចំនួន ១០ ៕
Tags:
ព័ត៌មានជាតិ