នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំក្រសួងចំនួន២ ពិនិត្យលើការថែទាំផ្លូវដែលសាងសង់រួច ដើម្បីឱ្យការប្រើប្រាស់ផ្លូវបានយូរអង្វែង
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំក្រសួងចំនួន២ ពិនិត្យលើការថែទាំផ្លូវដែលសាងសង់រួច ដើម្បីឱ្យការប្រើប្រាស់ផ្លូវបានយូរអង្វែង

https://www.cgb-media.com/ 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យលើការថែទាំផ្លូវដែលសាងសង់រួច ដើម្បីឱ្យការប្រើប្រាស់ផ្លូវប្រើបានយូរអង្វែង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែរ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «...ខ្ញុំចង់ឲ្យយកចិត្តទៅដាក់ទៅលើការជួសជុលថែទាំ និងក្នុងរបាយការណ៍ ឯកឧត្តម (រដ្ឋមន្ត្រីក្រសួងសាធារណការ) បាននិយាយហើយ ការជួសជុលថែទាំសំខាន់ ដើម្បីឲ្យអាយុរបស់ផ្លូវវាវែង។ អីចឹងសុំមើលការវិភាគថវិកា មិនថាក្រសួងសាធារណការ និងដឹកជញ្ជូនទេ, ក្រសួងអភិវឌ្ឍន៍ជនបទ កាលមុនសួរទៅ ឯកឧត្តម ឆាយ រិទ្ធិសែន ក៏យើងឃើញមានតិច ត្រូវពិនិត្យមើលអាហ្នឹង»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «តម្រូវការផ្លូវថ្មីមានច្រើនហើយ កាលថវិកាយើងមិនមានច្រើន យើងបង្កើនច្រើនក៏ដោយ តែត្រូវមើលអាស្អីតែមានស្រាប់ ត្រូវគិតភាគរយវាឲ្យមែនទែន។ បើយើងយកចិត្តទុកដាក់ធ្វើតែអាថ្មី បីឆ្នាំមកខ្ទេចដដែល អស់ដដែលត្រូវថែទាំ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កាលមុនផ្លូវ៤៤ មានសភាពល្អណាស់ តែឥលូវចាប់ផ្តើមមានសំបុកមាន់ ដោយសារតែខ្វះតម្ហែទាំ។ សម្តេចបានជំរុញថា ពេលឃើញផ្លូវមានសំបុកមាន់ ត្រូវចាប់ផ្តើមជួលជុល កុំឲ្យដល់រីកធំ នាំឲ្យពិបាក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលចុះទៅលុបផ្លូវ ដែលខូចនៅក្នុងមូលដ្ឋាន។ សម្តេចចាត់ទុកសកម្មភាពនោះថា ជាសារធំជំរុញដល់ការចូលរួមថែទាំផ្លូវ៕


أحدث أقدم