ក្រសួងធនធានទឹក ជូនដំណឹងពីឥទ្ធិពលព្យុះ អេតាវ និងបាងឡាង ដែលនឹងធ្វើឲ្យកម្ពុជាមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រសួងធនធានទឹក ជូនដំណឹងពីឥទ្ធិពលព្យុះ អេតាវ និងបាងឡាង ដែលនឹងធ្វើឲ្យកម្ពុជាមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង

 https://www.cgb-media.com/

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី២២ ឈ្មោះ អេតាវ (Etau) និងព្យុះទី២៣ ឈ្មោះ បាងឡាង (Bang-lang) ដែលនឹងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បណ្តាលឲ្យធាតុអាកាសនៅកម្ពុជាមានការប្រែប្រួល ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

តែទោះជាយ៉ាងណាព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ ប៉ុន្តែឥទ្ធិពលរួមគ្នានៃព្យុះទាំងនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅតាមតំបន់មួយចំនួន។

សម្រាប់តំបន់វាលទំនាប រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៣០%។ ចំណែកឯតំបន់ខ្ពង់រាបវិញ ដែលរួមមាន៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៤០%។

ដោយឡែកតំបន់មាត់សមុទ្រ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងរងឥទ្ធិពលខ្លាំងជាងគេ ដោយអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៦០%។ លើសពីនេះ រលកសមុទ្រនឹងបោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕


Previous Post Next Post