សម្តេចតេជោ ហ៊ុន សែន ឆ្លៀតទៅបីចៅស្រីទី២៣ ចេញពីមន្ទីរពេទ្យមកផ្ទះ បង្ហាញពីសេចក្តីស្រឡាញ់ និងភាពស្និតស្នាល!
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចតេជោ ហ៊ុន សែន ឆ្លៀតទៅបីចៅស្រីទី២៣ ចេញពីមន្ទីរពេទ្យមកផ្ទះ បង្ហាញពីសេចក្តីស្រឡាញ់ និងភាពស្និតស្នាល!

 https://www.cgb-media.com/

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានឆ្លៀតពេលទៅមន្ទីរពេទ្យដើម្បីបីចៅស្រីទី២៣ របស់សម្តេច ដែលជាកូនស្រីរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ត្រឡប់មកផ្ទះវិញ បន្ទាប់ពីសម្រាលកាលពីពេលថ្មីៗនេះ។

សម្តេចបញ្ជាក់ថា ការទៅបីចៅចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះនេះ គឺជាទម្លាប់របស់សម្តេចចំពោះចៅៗ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងភាពស្និតស្នាល។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព ជាមួយខ្លឹមសារដូច្នេះថា៖ «ជ្រុងមួយនៃសេចក្តីស្រឡាញ់! ថ្ងៃនេះដូចមុនៗដែរ ខ្ញុំបានទៅបីចៅចេញពីមន្ទីរពេទ្យមកផ្ទះ។ ប្រសិនបើយើងជាមនុស្សចាស់ មិនផ្តល់ការស្រឡាញ់ឲ្យក្មេងមុនទេ ថ្ងៃក្រោយបើក្មេងមិនស្រឡាញ់ និងស្និតស្នាលជាមួយយើងសូមកុំបន្ទោសក្មេង។ នេះជាបទពិសោធន៍របស់ខ្ញុំដែលចៅៗ របស់ខ្ញុំទាំងអស់គេគោរពស្រឡាញ់ខ្ញុំ ព្រោះគេស្និតស្នាលជាមួយខ្ញុំតាំងពីតូច»៕


Previous Post Next Post