នេប៉ាល់៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់ភ្លាមៗ ជាប់តំបន់ទីបេរបស់ចិន កើនដល់២៧០នាក់ ខណៈរាប់រយនាក់ទៀតនៅបន្តបាត់ខ្លួន
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

នេប៉ាល់៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់ភ្លាមៗ ជាប់តំបន់ទីបេរបស់ចិន កើនដល់២៧០នាក់ ខណៈរាប់រយនាក់ទៀតនៅបន្តបាត់ខ្លួន

https://www.cgb-media.com/ 

(កដ្ឋមណ្ឌូ)៖ អាជ្ញាធរនៅនៅប្រទេសនេប៉ាល់ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើបច្ចុប្បន្នតួលេខមនុស្សស្លាប់កើនដល់ ២៧០នាក់ ក្រោយគ្រោះមហន្តរាយទឹកជំនន់ភ្លាមៗ ដែលបានកើតឡើងកាលពីថ្ងៃពុធ ហើយរាប់រយនាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។

មុនពេលប្រកាសតួលេខអ្នកស្លាប់ថ្មីខាងលើ នេប៉ាល់បានរាយការណ៍អ្នកបាត់ខ្លួនសរុប៨២៦នាក់ ក្នុងនោះជិត៥០០នាក់ ជាជនជាតិបរទេស ខណៈចំនួនអ្នកស្លាប់គឺ១៦៥នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ព្រំប្រទល់រវាងនេប៉ាល់ និងតំបន់ទីបេនៃប្រទេសចិន។ ដោយឡែក ទីក្រុងប៉េកាំង មិនទាន់ឃើញប្រកាសតួលេខថ្មីនៃអ្នកស្លាប់និងបាត់ខ្លួននៅឡើយទេ ខណៈបើតាមតួលេខចុងក្រោយបំផុត នៅខាងចិនចំនួនអ្នកស្លាប់គឺត្រឹម៣នាក់ដដែល និងបាត់ខ្លួន៥៥៨នាក់ គ្នុងនោះ​២៦០នាក់ជាជនបរទេស។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារឃ្លាំមើលរញ្ជួយដីអាមេរិក USGS គ្រោះមហន្តរាយខាងលើ ទំនងជាបង្កឡើងដោយសារតែ​​ការបាត់ស្រុកផ្ទាំងទឹកកកយ៉ាងសម្បើមមួយ។ រដ្ឋាភិបាលអាមេរិក បានប្រកាសផ្តល់ជំនួយបន្ទាន់កន្លះលានដុល្លារ ដល់នេប៉ាល់៕




Previous Post Next Post