កងទ័ពអ៉ីស្រាអែល បើកការវាយប្រហារថ្មីទៀតនៅភាគខាងត្បូងលីបង់ ឆ្លើយតបការបញ្ជូនដ្រូនដោយក្រុមហេសបូឡា
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កងទ័ពអ៉ីស្រាអែល បើកការវាយប្រហារថ្មីទៀតនៅភាគខាងត្បូងលីបង់ ឆ្លើយតបការបញ្ជូនដ្រូនដោយក្រុមហេសបូឡា

 https://www.cgb-media.com/

(ហ៊្សេរុយសាឡិម)៖ កងទ័ពអ៉ីស្រាអែល បានឱ្យដឹងថា នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខ្លួនបានបើកការវាយប្រហារ នៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីសងសឹកចំពោះការបាញ់ដ្រូន២គ្រឿងដោយក្រុមហេសបូឡា មកលើទាហានអ៉ីស្រាអែលឈរជើងនៅក្នុងតំបន់ដែលខ្លួនបានប្រកាសធ្វើជា តំបន់សន្តិសុខ។ ជាមួយគ្នា យោធាអ៉ីស្រាអែល ក៏បានចេញការព្រមានឱ្យប្រជាជននៅក្នុងទីក្រុង Arab Salim ភាគខាងត្បូងលីបង់ នាំគ្នាជម្លៀសខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រទេសលីបង់ បានធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីខែមីនា បន្ទាប់ពីក្រុមហេសបូឡា ដែលគាំទ្រដោយអ៉ីរ៉ង់ បានវាយប្រហារអ៉ីស្រាអែល នាំឱ្យអ៉ីស្រាអែលឆ្លើយតបវិញ ដោយការវាយប្រហារតាមអាកាស និងប្រតិបត្តិការចូលលុកលុយតាមផ្លូវគោក ដែលលីបង់អះអាងថា បានសម្លាប់មនុស្សរាប់ពាន់នាក់។

អំពើហិង្សាបានថយចុះវិញ ចាប់តាំងពីមានអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក-អ៉ីរ៉ង់ សម្រាប់សង្រ្គាមមជ្ឈិមបូព៌ា កាលពីខែមិថុនា បូករួមជាមួយកិច្ចព្រមព្រៀងបឋមរវាងអ៉ីស្រាអែល និងរដ្ឋាភិបាលលីបង់ នៅចុងខែដដែលនោះ។ កងកម្លាំងអ៉ីស្រាអែល កំពុងប្រតិបត្តិការនៅក្នុង «តំបន់សន្តិសុខ» ដែលពួកគេបានប្រកាសដោយឯកតោភាគី និងដែលបានទន្ទ្រានចូលចម្ងាយប្រហែល ១០ គីឡូម៉ែត្រ ទៅក្នុងទឹកដីលីបង់ នៅតាមបណ្តោយព្រំដែន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ កងទ័ពអ៉ីស្រាអែល បានប្រកាសពីការវាយប្រហារឃ្លាំងស្តុកអាវុធ ដែលត្រូវបានអះអាងថា គ្រោងប្រើប្រាស់ដោយក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។ អាជ្ញាធរលីបង់កាលពីថ្ងៃសៅរ៍បាននិយាយថា ការវាយប្រហាររបស់អ៉ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច ៤នាក់នៅភាគខាងត្បូង និងខាងកើតនៃប្រទេស។ គិតចាប់តាំងពីថ្ងៃទី២ ខែមីនា ការវាយប្រហាររបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សជាង ៤៣០០នាក់នៅក្នុងប្រទេសលីបង់៕


أحدث أقدم