បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង

 https://www.cgb-media.com/

(ព្រះវិហារ)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក វង់ វុធ និពន្ធនាយករងព័ត៌មាន Fresh News បានចុះទៅដល់ទីតាំងប្រាសាទព្រះវិហារ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការបាញ់ប្រហារ និងទម្លាក់គ្រាប់បែកទាំងកម្រោលរបស់ទាហានថៃ កាលពីអំឡុងសង្គ្រាមឈ្លានពាន២លើក នៅឆ្នាំ២០២៥។

ការឈ្លានពានរបស់ទាហានថៃ ជាទង្វើដ៏ព្រៃផ្សៃបំផុត ដោយបានទម្លាក់គ្រាប់បែក «MK82» ពីយន្តហោះជាច្រើនគ្រាប់ បាញ់ ទម្លាក់សារធាតុគីមី ព្រមទាំងបាញ់គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លើងធំយ៉ាងសន្ធឹកសន្ធាប់ មកលើតំបន់ប្រាសាទ និងតួប្រាសាទ។

ផ្អែកលើទិន្នន័យ នៃលទ្ធផលស្រាវជ្រាវព័ត៌មាន និងការបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌ បានបង្ហាញថា គ្រាន់តែលើតួប្រាសាទ និងតំបន់ជាប់ៗតួប្រាសាទ មានរណ្តៅគ្រាប់ផ្ទុះ និងមិនទាន់ផ្ទុះចំនួន ៥០១កន្លែង។ ហេតុការណ៍នេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតចំនួនជិត ៦០០ទីតាំង លើតួប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌដ៏វិសេសវិសាលបំផុតរបស់មនុស្សជាតិ។

ប្រាសាទព្រះវិហាររងការខូចខាតចំនួន ក្រោយខែធ្នូ ឆ្នាំ២០២៥ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ រួមទាំងការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ ការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈផងដែរ។ ការខូចខាតទាំងនេះ តម្រូវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងការស្តារ និងអភិរក្សឡើងវិញ ដើម្បីរក្សាទុកនូវតម្លៃជាប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យរបស់ប្រាសាទព្រះវិហារ។

ការធ្វើដំណើរមកដល់ទីប្រាសាទព្រះវិហារ រៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដោយនាំយកអ្នកសារព័ត៌មានជាង ៤០នាក់ មកកាន់ប្រាសាទព្រះវិហារ៕


أحدث أقدم