រុស្ស៉ីអះអាងថា អ៊ុយក្រែនបាញ់ស្រោចដ្រូនជាង១៦០០គ្រឿង សំដៅរំខានដំណើរការបោះឆ្នោតសភា
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រុស្ស៉ីអះអាងថា អ៊ុយក្រែនបាញ់ស្រោចដ្រូនជាង១៦០០គ្រឿង សំដៅរំខានដំណើរការបោះឆ្នោតសភា

https://www.cgb-media.com/ 

(មូស្គូ)៖ អាជ្ញាធររុស្ស៊ីបានអះអាងនៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ថា ដ្រូនរាប់រាយគ្រឿង ដែលកំណត់គោលដៅលើទីក្រុងមូស្គូ និងតំបន់ជុំវិញ បានសម្លាប់មនុស្សយ៉ាងហោច ២នាក់ និងបណ្តាលឱ្យខូចខាតរោងចក្រចម្រាញ់ប្រេងដ៏សំខាន់មួយ នៅថ្ងៃចុងក្រោយនៃការបោះឆ្នោតសភារបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា ដ្រូនសរុបជាង ១៦០០គ្រឿង ត្រូវបានស្ទាក់និងបាញ់ទម្លាក់ ក្នុងនោះ ៤៥០គ្រឿង បានកំណត់គោលដៅលើមូស្គូ។ លោកបានចោទប្រកាន់អ៊ុយក្រែនថា ប៉ុនប៉ងរំខានដល់ការបោះឆ្នោតដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ និងដែលត្រូវបានគេរំពឹងថា នឹងបន្តពង្រឹងការកាន់អំណាចរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេល ២៦ឆ្នាំមកហើយ។

លោក Sobyanin បានសរសេរនៅលើ Telegram ថា «ការវាយប្រហារធំមិនធ្លាប់មានពីមុនមកនេះ ត្រូវបានរៀបចំឡើងយ៉ាងច្បាស់ក្នុងគោលបំណងរំខានដល់ការបោះឆ្នោត។ សត្រូវមិនបានសម្រេចគោលដៅរបស់ខ្លួនឡើយ»។ ចំណែក លោក Andrey Vorobyov អភិបាលតំបន់មូស្គូ ដែលជាតំបន់នៅជុំវិញរដ្ឋធានីមូស្គូ បាននិយាយនៅលើបណ្តាញសង្គមថា មនុស្សយ៉ាងហោច ២នាក់បានស្លាប់ គឺស្ត្រីអាយុ៤៤ឆ្នាំម្នាក់ និងបុរសវ័យចំណាស់ម្នាក់ នៅទីតាំងផ្សេងគ្នា។ លោកបានបន្តថា អគ្គិភ័យបង្កឡើងដោយដ្រូនធ្លាក់ចំលើអគារកម្ពស់ ២១ ជាន់មួយខ្នង ក៏បានបណ្តាលឱ្យមនុស្សប្រមាណ ៤០០នាក់ត្រូវជម្លៀសចេញផងដែរ។

ការវាយប្រហារនេះកើតឡើង ខណៈទីក្រុងកៀវបានបង្កើនយុទ្ធនាការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងរុស្ស៊ីក្នុងពេលប៉ុន្មានខែចុងក្រោយ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីកាត់បន្ថយប្រភពចំណូលដ៏សំខាន់របស់វិមានក្រឹមឡាំង សម្រាប់ផ្តល់យកទៅទ្រទ្រង់ដល់សង្គ្រាមរបស់ខ្លួន ដែលបានឈានចូលឆ្នាំទី៥។

លោក Sobyanin បានបន្ថែមថា «ទីតាំងមួយនៅក្នុងបរិវេណរោងចក្រចម្រាញ់ប្រេងមូស្គូ Moscow Oil Refinery បានរងការខូចខាត» ប៉ុន្តែមិនទាន់មាន សេចក្តីរាយការណ៍អំពីអ្នករងរបួសឬស្លាប់នៅទីនោះទេ ខណៈសេវាសង្គ្រោះបន្ទាន់កំពុងប្រតិបត្តិការនៅកន្លែងកើតហេតុ។ រោងចក្រចម្រាញ់ប្រេងដ៏សំខាន់នេះ ធ្លាប់រងការវាយប្រហារពីអ៊ុយក្រែនជាច្រើនលើក អំឡុងប៉ុន្មានខែមកនេះ។

គួរបញ្ជាក់ថា ការវាយប្រហារចុងក្រោយនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃចន្ទដើមសប្តាហ៍ថា រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នាផ្អាកវាយប្រហារលើទីតាំងថាមពលទៅវិញទៅមក។ វាក៏កើតឡើងបន្ទាប់ពីប្រជាជនរុស្ស៊ី បានចាប់ផ្តើមបោះឆ្នោតកាលពីថ្ងៃសុក្រ ក្នុងការបោះឆ្នោតសភាលើកដំបូងរបស់ប្រទេស គីតចាប់តាំងពីទីក្រុងមូស្គូបានបញ្ជូនកងទ័ពចូលអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលបានបង្កឱ្យមានជម្លោះប្រដាប់អាវុធមួយ ដែលបានសម្លាប់មនុស្សរាប់សែននាក់។ ស្របពេលមានប្រជាជនរុស្ស៉ីតិចតួច ដែលមិនជឿជាក់ថាគណបក្ស United Russia របស់លោក ពូទីន នឹងទទួលជ័យជម្នះដោយងាយស្រួលជាថ្មីម្តងទៀត លទ្ធផលនៃការបោះឆ្នោតនេះ អាចបម្រើជាសូចនាករមួយ ដើម្បីស្ទាបស្ទង់មើលថា តើប្រជាជនរុស្ស៉ីនៅបន្តមានការគាំទ្រសង្រ្គាមអ៊ុយក្រែនកម្រិតណា៕


أحدث أقدم