អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានចែកជូនពលរដ្ឋ ដែលរងគ្រោះដោយសារបាក់ច្រាំងទន្លេ នៅស្រុកស្រីសន្ធរ​​ ខេត្តកំពង់ចាម
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានចែកជូនពលរដ្ឋ ដែលរងគ្រោះដោយសារបាក់ច្រាំងទន្លេ នៅស្រុកស្រីសន្ធរ​​ ខេត្តកំពង់ចាម

https://www.cgb-media.com/ 

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ផ្ដល់ជូនប្រជាពលរដ្ឋ ២៣គ្រួសារ ដែលរងគ្រោះដោយសារបាក់ច្រាំងទន្លេ ស្ថិតនៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សុទ្ធតែជាគោលការណ៍របស់សម្ដេចបបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចុះមកដោះស្រាយ ជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងរដូវវស្សាកន្លងទៅនេះយ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៧,០០០គ្រួសារ ដែលបានរងគ្រោះដោយសារការជំនន់នៃទឹកទន្លេមេគង្គ រួមទាំងផ្ទៃដីដំណាំបង្កបង្កើនផលប្រមាណជាង ៦០០ហិកតាផងដែរ។

គួរបញ្ជាក់ថា អំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ និងសន្តិបណ្ឌិត នេត សាវឿន ដែលបានផ្តល់ជូនពលរដ្ឋទាំង ២៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកសុទ្ធ ១កេស តង់ ១ ឃីត ១សម្រាប់ (មុង ភួយ ក្រមា សារុង) និងថវិកាចំនួន ៤០ម៉ឺនរៀល។

ក្នុងឱកាសនោះដែរ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ទិន្នន័យឱ្យបានជាក់លាក់ ដើម្បី ដាក់ផែនការសង្គ្រោះបន្ទាន់ និងធ្វើការស្តារឡើងវិញ ឱ្យមានប្រសិទ្ធភាព និងចំគោលដៅនូវហេដ្ឋារចនាសម្ព័ន្ធ និងការខូចខាតនានាដោយករណីបាក់ច្រាំងទន្លេ ដែលកំពុងកើតមាននេះ ពោលគឺដើម្បីធានាបាននូវប្រសិទ្ធភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបបានទាន់ពេលវេលា៕


أحدث أقدم