ក្រសួងការងារ ព្រមានពីការជ្រើសរើសពលករខុសច្បាប់ទៅក្រៅប្រទេស និងបញ្ជាក់យន្តការផ្លូវការចំនួន២
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រសួងការងារ ព្រមានពីការជ្រើសរើសពលករខុសច្បាប់ទៅក្រៅប្រទេស និងបញ្ជាក់យន្តការផ្លូវការចំនួន២

https://www.cgb-media.com/ 

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់ សាធារណជន ជាពិសេសប្រជាពលរដ្ឋខ្មែរ ដែលមានបំណងស្វែងរកការងារធ្វើនៅក្រៅប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ក្រសួងបានអះអាងថា ថ្មីៗនេះ ក្រសួងបានកត់សម្គាល់ឃើញថា មានជនឆ្លៀតឱកាសមួយចំនួនបានផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម អំពីការសម្របសម្រួលផ្តល់សេវា និងរត់ការជួយប្រជាពលរដ្ឋខ្មែរ ដើម្បីទៅធ្វើការនៅក្រៅប្រទេស ដោយពុំមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងឡើយ។

សកម្មភាពខុសច្បាប់ទាំងនេះ អាចបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាព និងសិទ្ធិស្របច្បាប់របស់ពលករខ្មែរនៅបរទេស។ ដើម្បីធានាបាននូវការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់អំពីយន្តការផ្លូវការដែលកំពុងអនុវត្តក្នុងការបញ្ជូនជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។

ក្រសួងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យស្វែងយល់ និងប្រើប្រាស់តែយន្តការផ្លូវការដែលទទួលស្គាល់ដោយក្រសួងប៉ុណ្ណោះ ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់របស់ជនខិលខូច ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ពេលវេលា និងប្រឈមមុខនឹងបញ្ហាផ្សេងៗនៅបរទេស៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖


أحدث أقدم