ក្រសួងការពារជាតិ ជូនដំណឹងពីការទទួលពាក្យ និងដាក់ពាក្យដើម្បីបំពេញកាតព្វកិច្ចយោធា
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រសួងការពារជាតិ ជូនដំណឹងពីការទទួលពាក្យ និងដាក់ពាក្យដើម្បីបំពេញកាតព្វកិច្ចយោធា

https://www.cgb-media.com/ 

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិ បានចេញសេចក្ដីជូនដំណឹងពីការទទួលពាក្យ និងដាក់ពាក្យដើម្បីបំពេញកាតព្វកិច្ចយោធា សម្រាប់អ្នកដែលមានអាយុ១៨ឆ្នាំ ដល់២៥ឆ្នាំ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា៖

*១៖ កាលបរិច្ឆេទ និងពេលវេលា

ចែកពាក្យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦
ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
ពេលព្រឹកចាប់ពីម៉ោង៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី និងរសៀលចាប់ពីម៉ោង១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។

*២៖ ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ
នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់ (មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ)។

*៣៖ ឯកសារដែលត្រូវភ្ជាប់មកជាមួយ ប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លង(តាមការកំណត់) មកបង្ហាញដល់មន្ត្រីជំនាញនៅពេល មកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
- សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់៕


أحدث أقدم