រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវនិងស្វាគមន៍យ៉ាងកក់ក្តៅដល់វិនិយោគិន និងទេសចរចិន មកកាន់កម្ពុជាដោយក្តីជឿជាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវនិងស្វាគមន៍យ៉ាងកក់ក្តៅដល់វិនិយោគិន និងទេសចរចិន មកកាន់កម្ពុជាដោយក្តីជឿជាក់

https://www.cgb-media.com/ 

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីសម្តែងសិល្បៈអបអរសាទរពិធីបុណ្យសែនព្រះខែរវាងប្រទេសកម្ពុជា-ចិន ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “ពពកកំដរដួងខែ មនោសញ្ចេតនាអ្នកជិតខាងល្អដ៏សែនជ្រាលជ្រៅ” នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងអំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំ ពោះវិនិយោគិន និងទេសចរចិន ឱ្យអញ្ជើញមកកាន់កម្ពុជាដោយក្តីជឿជាក់ និងទំនុកចិត្តខ្ពស់។

ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្ដដែកថែបដែលមានទំនាក់ទំនងជាប្រវត្ដិសាស្រ្ដយូរអង្វែងជាង ១ពាន់ឆ្នាំមកហើយ។ តាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រនៃប្រទេសទាំងពីរ ការផ្លាស់ប្តូរទេសចរណ៍ និងទំនាក់ទំនងប្រជាជន និងប្រជាជន គឺជាស្ពានដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការរឹតចំណងមិត្តភាពនេះឱ្យកាន់តែរឹងមាំ។

ឯកឧត្ដម ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សិល្បៈ និងវប្បធម៌នាពេលនេះ គឺជាការបោះជំហាន និងការបើកទំព័រប្រវត្ដិសាស្រ្ដថ្មីមួយទៀត សម្រាប់ទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដូចជា ការជំរុញការផ្លាស់ប្តូរទស្សនកិច្ចទេសចរណ៍រវាងប្រជាជន និងប្រជាជន។ ការរួមចំណែកក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ជាចលករយ៉ាងសំខាន់បន្ថែមទៀតក្នុងការតភ្ជាប់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសទាំងពីរ។

ជាពិសេស ឯកឧត្ដមរដ្ឋមន្រ្ដីបានផ្ញើសារអំពាវនាវយ៉ាងទូលំទូលាយនិងកក់ក្ដៅបំផុតចំពោះមិត្ដចិនទាំងអស់ មិនថាតែភ្ញៀវទេសចរ ឬអ្នកវិនិយោគនោះឡើយ សូមអញ្ជើញមកកាន់ប្រទេសកម្ពុជាដោយក្តីជឿជាក់ និងមានទំនុកចិត្ដខ្ពស់ ហើយសូមអញ្ជើញមកទទួលយក នូវបដិសណ្ឋារកិច្ចរាក់ទាក់ ស្នាមញញឹមដ៏ស្រស់ស្អាត និងភាពស្រស់ស្រាយរបស់ប្រជាជនកម្ពុជា»។

ឯកឧត្ដមបានបន្តទៀតថា កម្ពុជាមិនមែនគ្រាន់តែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែគឺជាទីកន្លែងដែលរាល់ការស្នាក់នៅ ការកម្សាន្ត និងការធ្វើអាជីវកម្មវិនិយោគ នឹងប្រព្រឹត្តទៅដោយរលូន ទទួលបាននូវសុវត្ថិភាព និងភាពកក់ក្តៅ ហាក់ដូចជាស្ថិត នៅក្នុងផ្ទះកំណើតរបស់ខ្លួនផ្ទាល់។

បន្ថែមពីលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការទាក់ទាញទេសចរ/វិនិយោគិនចិន កម្ពុជា-ចិន ក៏បានសហការជំរុញគម្រោង «សម្រាប់ទេសចរណ៍បេតិកភណ្ឌពិភពលោក ទេសចរណ៍យូណាន ទស្សនាអង្គរ», ការកែលម្អ «ច្រករបៀងវប្បធម៌ចិន-កម្ពុជា» នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, ការបើកខ្សែដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយផ្ទាល់ (ចិន-ឡាវ-កម្ពុជា) ព្រមទាំងការដាក់ចេញ នូវគោលនយោបាយលើកលែងទិដ្ឋាការ ប្រកបដោយភាពងាយស្រួលផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន


أحدث أقدم