រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងទើបតែងតាំងថ្មី ចេញមុខរិះគន់សមយុទ្ធយោធារួមរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងទើបតែងតាំងថ្មី ចេញមុខរិះគន់សមយុទ្ធយោធារួមរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង

 https://www.cgb-media.com/

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ដែលទើបតែងតាំងថ្មីៗ គឺលោក Kim Song Gi បានរិះគន់សមយុទ្ធយោធារួមគ្នា របស់កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ថាជាការបង្កហេតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ KCNA លោក Kim ក៏បានប្តេជ្ញាថា នឹងចាត់វិធានការតបតយ៉ាងខ្លាំងក្លា ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ស្វែងរកការប្រឈមមុខដាក់គ្នាផ្នែកយោធាថ្មីទៀត។ អគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំ ហៅថា Freedom Edge កាលពីថ្ងៃចន្ទ នៅក្នុងដែនទឹកអន្តរជាតិ ម្តុំភាគអាគ្នេយ៍និងភាគខាងត្បូងនៃកោះ Jeju ហើយវានឹងបន្តដល់​ថ្ងៃសុក្រសប្តាហ៍នេះ។ សមយុទ្ធយោធាត្រីភាគីនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយសមយុទ្ធរួមទ្រង់ទ្រាយធំ ជាមួយកូរ៉េខាងត្បូង កាលពីខែមុន។

គួរបញ្ជាក់ថា លោក Kim Song Gi ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិថ្មីរបស់កូរ៉េខាងជើង ជំនួសលោក No Kwang Chol ដែលត្រូវបានដកតំណែង នៅក្រោមក្របខណ្ឌនៃការរុះដើថ្នាក់ដឹកនាំយោធារបស់ប្រទេសកុម្មុយនីស្តមួយនេះ កាលពីចុងខែសីហា៕


أحدث أقدم