ក្រុមហ៊ុន GANZBERG បន្តយុទ្ធនាការ «Fish for Future» ប្រលែងកូនត្រី និងត្រីមេពូជ នៅខេត្តកំពង់ចាម
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រុមហ៊ុន GANZBERG បន្តយុទ្ធនាការ «Fish for Future» ប្រលែងកូនត្រី និងត្រីមេពូជ នៅខេត្តកំពង់ចាម

https://www.cgb-media.com/ 

(កំពង់ចាម)៖ ក្រុមហ៊ុន GANZBERG បានបន្តអនុវត្តយុទ្ធនាការ «GANZBERG Fish for Future – One Fish! One Life! One Future!» ដោយនាំយកកូនត្រី និងត្រីមេពូជទៅប្រលែងក្នុងបឹង ព្រែក ទន្លេ និងប្រភពទឹកធម្មជាតិនៅខេត្តកំពង់ចាម ដើម្បីចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានជលផលរបស់កម្ពុជា។

យុទ្ធនាការនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកដល់សង្គម និងបរិស្ថានប្រកបដោយនិរន្តរភាព។

បេសកកម្ម «GANZBERG Fish for Future» មិនមែនគ្រាន់តែជាសកម្មភាពរយៈពេលខ្លីនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់ GANZBERG ក្នុងការការពារ ថែរក្សា និងបង្កើនធនធានជលផលសម្រាប់ប្រជាពលរដ្ឋក្នុងជំនាន់បច្ចុប្បន្ន និងជំនាន់អនាគត។ មកទល់ពេលនេះ យុទ្ធនាការនេះបានអនុវត្តនៅ ១១ទីតាំងរួចមក ហើយ រួមមាន៖ សៀមរាប, កំពង់ធំ, កំពង់ឆ្នាំង, ស្វាយរៀង, ព្រៃវែង, កណ្តាល, តាកែវ, ស្ទឹងត្រែង, ក្រចេះ, មណ្ឌលគិរី និងរាជធានីភ្នំពេញ។ ការបន្តពង្រីកវិសាលភាពនៃយុទ្ធនាការនេះ ទៅកាន់ខេត្តកំពង់ចាម និងបន្តទៅកាន់ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ និងកំពត បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះការងារសង្គម និងបរិស្ថាន។

ក្រុមហ៊ុន GANZBERG បានជឿជាក់ថា ការងារសង្គមដែលមានន័យពិតប្រាកដ មិនមែនវាស់ត្រឹមតែចំនួនសកម្មភាពដែលបានធ្វើឡើងនោះទេ ប៉ុន្តែវាស់តាមអ្វីដែលសកម្មភាពនោះអាចបន្សល់ទុកសម្រាប់អនាគត។ ការប្រលែងត្រីនៅថ្ងៃនេះ គឺជាការចាប់ផ្តើមនៃជីវិតថ្មីនៅក្នុងប្រព័ន្ធធម្មជាតិ ដែលជាការចូលរួមតូចមួយ ប៉ុន្តែមានន័យធំធេងចំពោះការរក្សាលំនឹងធនធានជលផល និងជីវចម្រុះនៅក្នុងប្រភពទឹកធម្មជាតិ។ តាមរយៈយុទ្ធនាការនេះ GANZBERG ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានសហគមន៍ ប្រជាពលរដ្ឋ អ្នកនេសាទ និងយុវជន ឱ្យចូលរួមថែរក្សាប្រភពទឹក និងធនធានជលផលរបស់ប្រទេសកម្ពុជា ដើម្បីអនាគតរួមគ្នា៕


أحدث أقدم