សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការបង្ក្រាបបទល្មើស online Scam នេះ គឺជាកិត្តិយសសម្រាប់កម្ពុជា​
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការបង្ក្រាបបទល្មើស online Scam នេះ គឺជាកិត្តិយសសម្រាប់កម្ពុជា​

https://www.cgb-media.com/ 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការបង្ក្រាបបទល្មើស online Scam នៅថ្ងៃទី២៣-២៤ ខែកញ្ញាខាងមុខ ខណៈការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ នេះបើតាមការប្រសាសន៍របស់សម្ដេចនៃព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្ដេច និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ»

បើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការបង្ក្រាបបទល្មើស online Scam នេះ គឺជាកិត្តិយសមួយសម្រាប់កម្ពុជា ប្រែពីប្រទេសរងការវាយប្រហារដូចជាបាវសាក់ ទៅជាកន្លែងជាជជែកលើការបង្ក្រាបស្កេម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា៖ «រឿង Online រឿងភ្នាល់ ល្បែងអីម៉ោងនេះ យើងផ្អាកហើយ ពីដើមខែ១០នេះទៅគឺលែងមាន។ រឿង Online នេះ យើងបន្តវាយរហូតមិនដកដៃឡើយ មិនឲ្យងើបឡើងវិញទេ ច្បាប់យើងមាន អីយើងមានហើយ។ ថ្ងៃ២០ជាងនេះ យើងធ្វើសន្និសីទអន្តរជាតិមួយ។ បងប្អូន ជាមោទនភាពយើងខ្លាំងណាស់ ដែលក្នុងរយៈពេលតែប៉ុន្មានខែ ប្រែក្លាយពីប្រទេសមួយដែលគេចោទប្រកាន់ សារព័ត៌មានគ្រប់ទាំងអស់វាយយើងរឿង Scam យកយើងជាបាវសាក់ជំនួសប្រទេសផ្សេង ដែលមាន គេអត់វាយប្រទេសផ្សេង ប្រទេសផ្សេងក៏មានដែរ។ សូម្បីប្រទេសដែលជេយើងរាល់ថ្ងៃ ក៏មាន Scam ពេញហ្នឹងដែរ […] មកជាប្រទេសមួយដែលគេ ទទួលស្គាល់ថាជោគជ័យ ហើយអន្តរជាតិ សហការជាមួយយើងដើម្បីធ្វើសន្និសីទអន្តរជាតិប្រឆាំង Scam នៅកម្ពុជា ជាការទទួលស្គាល់ធំណាស់របស់អន្តរជាតិនៃការខិតខំប្រឹងប្រែងរបស់យើង»

ទន្ទឹមនេះសម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។ ក្រោយពីរំដោះប្រទេសចេញពីរបបប៉ុលពត មិនមានអ្វីនោះទេ យើងអាចតស៊ូរស់បាន ដូច្នេះត្រូវរួមគ្នាជម្នះការលំបាក ហើយត្រូវតែបង្ក្រាបស្កេម។

សូមជម្រាបថា សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ធ្វើឡើងដើម្បីបង្ហាញពីកិច្ចការបង្ក្រាបក្រុមឧក្រិដ្ឋជន និងការចូលរួមគ្នាបង្ក្រាបបន្ថែមទៀត។ សន្និសីទនេះ នឹងមានការចូលរួមពី មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)៕


أحدث أقدم