សមាគមកាយឫទ្ធិនារីកម្ពុជា សំណេះសំណាល និងណែនាំពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនបេក្ខជនអាហារូបករណ៍
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សមាគមកាយឫទ្ធិនារីកម្ពុជា សំណេះសំណាល និងណែនាំពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនបេក្ខជនអាហារូបករណ៍

https://www.cgb-media.com/ 

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា សហការជាមួយក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនបេក្ខជនអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍នេះ ត្រូវបានផ្តល់ជូនតាមរយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ឱកាសសិក្សាកម្រិតឧត្តមសិក្សាដល់យុវតីកម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្នុងការកសាងអនាគត និងរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងមនុស្សធម៌៕



أحدث أقدم