កម្ពុជាចាយលុយជាង ២ ៥០០លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កម្ពុជាចាយលុយជាង ២ ៥០០លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦

https://www.cgb-media.com/ 

(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចំណាយថវិកា សរុបជាង ២,៥០០លានដុល្លារអាមេរិក ទៅលើការនាំចូលប្រេងម៉ាស៊ូត និងប្រេងសាំង ដែលបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។

តាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចូលប្រេងម៉ាស៊ូត (D.O) ចំនួន១,៤៧០លានដុល្លារ កើនឡើងចំនួន៤៨.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ ចំនួន៩៩២លានដុល្លារ។

ដោយឡែក ប្រេងសាំង (E.A) កម្ពុជាបាននាំចូល ចំនួន១,០៤៤លានដុល្លារ កើនឡើងចំនួន៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ ចំនួន៥៩២លានដុល្លារ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការនាំចូលប្រេងឥន្ធនៈ មានការកើនឡើងនេះ គឺជាសញ្ញាល្អ នៃចរន្ដសេដ្ឋកិច្ចកម្ពុជា។

បន្ថែមពីនោះទៀត អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ការកែច្នៃឧស្សាហកម្ម, ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗ មានសកម្មភាពល្អ ដែលធ្វើឲ្យប្រេងឥន្ធនៈ មានតម្រូវការកើនឡើង ដែលជាសញ្ញាល្អមួយ នៃចរន្ដសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា ដើម្បីសម្រាលបន្ទុក ការចំណាយរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាជិត ៥០០លានដុល្លារ ដើម្បីអន្តរាគមន៍ថ្លៃភ្លើង និងប្រេងឥន្ធនៈ ក្នុងពេលប្រេងឡើងថ្លៃ តាមរយៈការលើកលែងពន្ធនាំចូល និងពន្ធអាករពិសេស៕



أحدث أقدم