ស្នងការនគរបាលខេត្តសៀមរាប ជំរុញឱ្យពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ស្នងការនគរបាលខេត្តសៀមរាប ជំរុញឱ្យពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព

https://www.cgb-media.com/ 

(សៀមរាប)៖ អនុវត្តតាម អនុសាសន៍ណែនាំរបស់​នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានជំរុញដល់គ្រប់អង្គភាព និងផែនការងារជំនាញ ឱ្យបន្តពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការបង្ក្រាបក្មេងទំនើង។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានជំរុញដូចនេះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

បន្ថែមពីនេះការជំរុញនេះលោកឧត្តមសេនីយ៍ទោ ហួត សុធី បានសង្កត់ធ្ងន់លើការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

លោកស្នងការបានបន្តថា កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ ស្មារតីសាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងខែតុលា ព្រមទាំងកំណត់បញ្ហាប្រឈមនានា ដើម្បីដាក់ចេញវិធានការពង្រឹងប្រសិទ្ធភាពនៃការបម្រើប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពសេវាសាធារណៈផងដែរ៕


أحدث أقدم