ក្រសួងទេសចរណ៍ ជូនដំណឹងពីការពីការរៀបចំព្រឹត្តិការណ៍បុណ្យសមុទលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រសួងទេសចរណ៍ ជូនដំណឹងពីការពីការរៀបចំព្រឹត្តិការណ៍បុណ្យសមុទលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ

https://www.cgb-media.com/  

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះ តំបន់ឆ្នេរសមុទ្រ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ៩កើត ដល់ថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍, ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក តំណាងស្ថានទូតបរទេសប្រចាំ នៅកម្ពុជា រដ្ឋបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ សមាគមទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ វិស័យឯកជន អ្នកផលិតមាតិកាទេសចរណ៍ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍
តំបន់ឆ្នេរសមុទ្រកម្ពុជា ជំរុញការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពសេវាកម្ម នានាក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងជំរុញការលើកតម្លៃផលិតផលខ្មែរផងដែរ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖


أحدث أقدم