ចិនបញ្ជូនកងទ័ពជើងទឹក ទៅតាមដានសកម្មភាពនាវាអាមេរិក ក្នុងតំបន់ថ្មប៉ប្រះទឹកមានវិវាទនៃសមុទ្រចិនខាងត្បូង
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ចិនបញ្ជូនកងទ័ពជើងទឹក ទៅតាមដានសកម្មភាពនាវាអាមេរិក ក្នុងតំបន់ថ្មប៉ប្រះទឹកមានវិវាទនៃសមុទ្រចិនខាងត្បូង

https://www.cgb-media.com/ 

(ប៉េកាំង)៖ កងទ័ពចិន បានប្រកាសនៅថ្ងៃអង្គារ ទី២០ ខែតុលានេះ ថាខ្លួនបានបញ្ជូនកម្លាំងទៅតាមដាននាវាចម្បាំងអាមេរិកមួយគ្រឿង ដែលចូលទៅក្នុងដែនទឹក ជុំវិញតំបន់ថ្មប៉ប្រះទឹកមានវិវាទនៅក្នុងសមុទ្រចិនខាងត្បូង ដោយខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ទីបញ្ជាការភូមិភាគខាងត្បូងនៃកងទ័ពចិន បានលើកឡើងថា នាវា Charleston បានចូលឈ្លានពានដោយខុសច្បាប់ ចូលទៅក្នុងដែនទឹក ក្បែរថ្មប៉ប្រះទឹក Sabina ក្នុងប្រជុំកោះ Spratly ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា «សកម្មភាពរបស់សហរដ្ឋអាមេរិក រំលោភលើសិទ្ធិ និងផលប្រយោជន៍អធិបតេយ្យរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខដែនសមុទ្រ សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ភាគីអាមេរិកគួរតែបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់»។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា កងទ័ពជើងទឹកចិនបានបញ្ជូនកម្លាំងទៅតាមដាន និងឃ្លាំមើលនាវានោះ។ កងទ័ពជើងទឹកអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ជាទូទៅគេហៅបេសកកម្មបែបនេះថាជា សេរីភាពនៃប្រតិបត្តិការធ្វើនាវាចរណ៍។

គួរបញ្ជាក់ថា ចិនចាត់ទុកស្ទើរតែទាំងស្រុងនៃផ្លូវទឹកដ៏មមាញឹកនេះថាស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន ទោះបីជាមានការទាមទារដូចគ្នា ពីសំណាក់ព្រុយណេ ម៉ាឡេស៉ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាមក៏ដោយ៕


أحدث أقدم