មេបញ្ជាការកងរាជអាវុហត្ថខេត្តព្រះសីហនុ អញ្ជើញចូលរួមកាន់បិណ្ឌវេណទី១២ ចំនួន៣វត្ត នៅស្រុកព្រៃនប់
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

មេបញ្ជាការកងរាជអាវុហត្ថខេត្តព្រះសីហនុ អញ្ជើញចូលរួមកាន់បិណ្ឌវេណទី១២ ចំនួន៣វត្ត នៅស្រុកព្រៃនប់

https://www.cgb-media.com/ 

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុហត្ថខេត្តព្រះសីហនុ បានដឹកនាំសហការី ព្រមទាំងក្រុមគ្រួសារកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ចំនួន៣វត្ត ក្នុងនោះរួមមាន៖ វត្តព្រះពុទ្ធសំរិទ្ធិគិរីថ្មាដា (ហៅវត្តថ្មដាក្រោម) វត្តវាលមាស និងវត្តព្រៃនប់ ស្ថិតក្នុងស្រុកព្រៃនប់។

គួរជម្រាបជូនថា ការអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២នាពេលនេះ គឺដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន និងវិញ្ញាណក្ខន្ធ វីរៈកងទ័ពពលី លើសមរភូមិមុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានទទួលមរណភាពទៅកាន់លោកខាងមុខ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំនូវចង្ហាន់ ទេយ្យទាន និងបច្ច័យចូលបុណ្យមួយចំនួន ប្រគេនដល់ព្រះចៅអធិការវត្ត ក្នុង១វត្តៗបានចូលបច្ច័យបុណ្យ ចំនួន ១,០៦០,០០០រៀល (មួយលានប្រាំមួយម៉ឺនរៀល) និងចូលរួមបច្ច័យបុណ្យបន្ថែមកសាងក្នុងវត្តវាលមាស ចំនួន ១,០០០,០០០រៀល សរុបបច្ច័យបុណ្យ ចំនួន ៤,១៨០,០០០រៀល (បួនលានមួយសែនប្រាំបីម៉ឺនរៀល)៕



أحدث أقدم