កម្ពុជាទទួលបានមូលនិធី ១លានដុល្លារ ក្នុងអំឡុងសន្និសីទ UN ស្តីពីជីវៈចម្រុះ COP17 នៅអាមេនី
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កម្ពុជាទទួលបានមូលនិធី ១លានដុល្លារ ក្នុងអំឡុងសន្និសីទ UN ស្តីពីជីវៈចម្រុះ COP17 នៅអាមេនី

https://www.cgb-media.com/ 

(អាមេនី)៖ ក្នុងអំឡុងពេលចូលរួមសន្និសីទលើកទី១៧ អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 ព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលថ្មីមួយទៀត ដោយទទួលបានបានការគាំទ្រមូលនិធិក្នុងទឹកប្រាក់ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក។

មូលនិធិនឹងត្រូវអនុវត្តក្នុងរយៈពេល ៣ឆ្នាំ ដើម្បីបង្កើនសមត្ថភាពស្ថាប័ន ការគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ។

ថ្លែងក្នុងឱកាសនោះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហរ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាមិនត្រឹមតែជាប្រទេស ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាតួអង្គឈានមុខមួយ ក្នុងការចូលរួមដោះស្រាយបញ្ហាសាកលនេះ។

បន្ថែមពីនេះ រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងថា ក្នុងរយៈពេល ៣ឆ្នាំខាងមុខ គម្រោងនេះនឹងគាំទ្រ បន្ថែមទៀត ក្នុងការការពារបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតង ប្រកបដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕


أحدث أقدم