រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមហារីកតែងបញ្ចប់ជីវិតដោយរូបភាពមិនដែលល្អទេ, ជំរុញដល់ស្ថាប័នពាក់ព័ន្ធ និងប្រជាជនទាំងអស់ ចូលរួមបង្ការដោយការធ្វើតេស្ដជំងឺមហារីកមាត់ស្បូនឱ្យទាន់ពេលវេលា ជាការពារដ៏មានប្រសិទ្ធភាព
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមហារីកតែងបញ្ចប់ជីវិតដោយរូបភាពមិនដែលល្អទេ, ជំរុញដល់ស្ថាប័នពាក់ព័ន្ធ និងប្រជាជនទាំងអស់ ចូលរួមបង្ការដោយការធ្វើតេស្ដជំងឺមហារីកមាត់ស្បូនឱ្យទាន់ពេលវេលា ជាការពារដ៏មានប្រសិទ្ធភាព

https://www.cgb-media.com/  

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ជំងឺមហារីកមាត់ស្បូន គឺជាជំងឺមួយដ៏ផ្ដាច់ផ្ដិល ហើយមិនដែលបញ្ចប់ជីវិតមនុស្សយើងដោយរូបភាពល្អនោះទេ គឺបានធ្វើឱ្យយើងបាត់បង់ទ្រព្យសម្បត្ដិគ្រប់យ៉ាង ទាំងសុខភាពទ្រុឌទ្រោមខ្លាំង រាងកាយចុះខ្សោយ រូបឆោមក៏ផ្លាស់ប្ដូរទៅជាស្គមរីងរ៉ៃនឹកស្មានមិនដល់ និងរស់ដោយអស់ក្ដីសង្ឃឹម ដែលទាមទារឱ្យបណ្ដាស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយអប់រំ និងមានការចូលរួមយល់ដឹងគ្រប់គ្នាពីបញ្ហានេះ ពិសេសស្ដ្រីតែម្ដង។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយនិយាមជាតិ ស្តីពីនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន ដោយការធ្វើតេស្ត HPV និងសៀវភៅមគ្គុទ្ទេសក៍ សម្រាប់ការគ្រប់គ្រងការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ជំងឺមហារីកមាត់ស្បូន គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ជា ពិសេសគឺស្ដ្រី ព្រោះជាជំងឺមួយ បានតែងកើតមានឡើងលើ បើមិនទទួលបានពិនិត្យរកឃើញ ដើម្បីយកមកព្យាបាលមិនទាន់ពេលវេលា នោះស្ដ្រីដែលកើតជំងឺដ៏សាហាវនេះ នឹងមានសភាពផ្លាស់ប្ដូរពីទាំងស្រុង ទាំងសុខភាព រូបរាងកាយ ឬសម្រស់ជាដើម គឺធ្វើឱ្យស្គមរីងរ៉ៃ ជ្រុះសក់ បាក់ធ្មេញខុសប្លែកពីធម្មតាទាំងស្រុង ។ជំងឺមហារីកមួយនេះគឺជាផ្ដាច់ផ្ដិល ហើយមិនដែលបញ្ចប់ជីវិតមនុស្សយើងដោយរូបភាពល្អនោះទេ ត្រង់នេះខ្ញុំសូមធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយទៅដល់មូលដ្ឋានសុខាភិបាលទាំងអស់ រួមទាំងប្រជាពលរដ្ឋយើង»។

លោកសាស្ដ្រាចារ្យបានបញ្ជាក់ទៀតថា សូមជំរុញឱ្យធ្វើការផ្សព្វផ្សាយដល់ការបង្ការជំងឺមហារីកមាត់ស្បូន ដោយការធ្វើតេស្តរកឃើញជំងឺទាន់ពេលវេលា និងព្យាបាលជំងឺមហារីកមាត់ស្បូន គឺជាការពារដ៏មានប្រសិទ្ធភាព។ «ការធ្វើតេស្ដរកឃើញជំងឺមហារីកមាត់ស្បួន មិនមែនជាការភ័យខ្លាចនោះទេដែលដោះស្រាយមិនបានទេ ដូច្នេះការធ្វើតេស្ដេរកឃើញទាន់ពេលវេលា គឺជាការទប់ស្កាត់នូវការបាត់បង់នូវទ្រព្យសម្បត្ដិនៃជីវិត សុខភាព រូបឆោម និងសុភមង្គលជាដើម»។

ឆ្លៀតក្នុងឱកាសនេះលោកសាស្ដ្រាចារ្យបានផ្ដល់នូវចំណុចសំខាន់ៗមួយចំនួន ដល់សិក្ខាសាលាគួរផ្តោតការយកចិត្តទុកដាក់៖

ទី១៖ អនុវត្តនីតិវិធីប្រតិបត្តិឱ្យបានត្រឹមត្រូវ និងស៊ីសង្វាក់គ្នា។ ការអនុវត្តតាមនីតិវិធីស្តង់ដាតែមួយ នឹងជួយកាត់បន្ថយភាពខុសគ្នានៃការអនុវត្ត បង្កើនភាពជឿទុកចិត្តលើលទ្ធផលតេស្ត និងធានាឱ្យស្ត្រីទទួលបានសេវាប្រកបដោយគុណភាព និងសុវត្ថិភាព។

ទី២៖ ពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការពិនិត្យ និងការព្យាបាល៖ ការបម្រើសេវាទាំងនេះ ត្រូវផ្អែកលើសមត្ថភាពវិជ្ជាជីវៈ ការវាយតម្លៃស្ថានភាពអ្នកជំងឺ ភាពសមស្របនៃវិធីព្យាបាល និងការធានាសុវត្ថិភាពរបស់ស្ត្រីជាចម្បង។

ទី៣៖ ធានានិរន្តរភាពនៃការថែទាំ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ

ទី៤៖ ពង្រឹងការសម្របសម្រួល និងការតាមដានការអនុវត្តនៅគ្រប់កម្រិត

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យ ឈាង​ រ៉ា បានផ្តល់អនុសាសន៍គន្លឹះដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដើម្បីជំរុញការអនុវត្តសេវាពិនិត្យ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូនដោយការធ្វើតេស្ត HPV ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្ត័សិទ្ធិភាព និងសមធម៌ ដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រីកម្ពុជា៕


أحدث أقدم