ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង
អាសយដ្ឋានទីស្នាក់ការអង្គភាព CGB-MEDIA ស្ថិតនៅផ្ទះលេខ ១២A ផ្លូវលេខ ១៣៨ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

អង្គភាព សារព័ត៌មាន cgb-media យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង

https://www.cgb-media.com/  

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងលោកស្រី នៅព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំ និងដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនដល់ព្រះសង្ឃដែលបានគង់ចាំវស្សាអស់ត្រីមាស នៅវត្តសំសមី ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីបុណ្យកឋិនទានសាមគ្គីនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រតិភូអមដំណើរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត និងលោកស្រី ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានវេរប្រគេនត្រៃចីវរ ព្រមទាំងបច្ច័យបូជាដល់ព្រះសង្ឃ ដើម្បីទ្រទ្រង់ដល់ការកសាងសមិទ្ធផលនានាក្នុងវត្តសំសមី និងសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

អង្គកឋិនទាននេះ មិនត្រឹមតែជាការបំពេញកុសលផលបុណ្យតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់អំពីកម្លាំងសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ព្រមទាំងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម និងសហគមន៍មូលដ្ឋានក្នុងខេត្តព្រៃវែងទាំងមូលផងដែរ៕


أحدث أقدم